ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងសៀមរាប ប្តេជ្ញាបង្កើនសមិទ្ធផលថ្មី បើទទួលបានការគាំទ្រពីពលរដ្ឋ

ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងសៀមរាប ប្តេជ្ញាបង្កើនសមិទ្ធផលថ្មី បើទទួលបានការគាំទ្រពីពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

  

(សៀមរាប)៖ បេក្ខភាពចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ក្នុងក្រុងសៀមរាប បានប្តេជ្ញាបង្កើនសមិទ្ធផលថ្មីៗ និងពន្លឿនរាល់កិច្ចការដែលរាំងស្ទះក្នុងអាណត្តិចាស់ ប្រសិនបើពួកគាត់ទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងអាណត្តិថ្មី។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោក សាម ឡន ចៅសង្កាត់សាលាកំរើក ដែលបានជាប់ជាចៅចៅសង្កាត់រយៈពេល៤អាណត្តិមកហើយ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សា សង្កាត់ បានលើកនូវគោលដៅសំខាន់ៗមួយចំនួន ដើម្បីអភិវឌ្ឍសង្កាត់ឱ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធលូ ប្រឡាយ និងស្នើសុំភ្លើងបំភ្លឺផ្លូវ បន្ទាប់ពីមានផ្លូវដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានបន្តថា ចំណែកសេវាសង្គម ក៏ស្ថិតក្នុងគោលការណ៍សំខាន់សម្រាប់ការងាររបស់លោក ក្នុងនាមជាចៅសង្កាត់ផងដែរ ដោយផ្តោតទៅលើការអប់រំ សុខាភិបាល និងសង្គមកិច្ច។ ការងារអប់រំពង្រឹងមត្តេយ្យសហគមន៍នៅក្នុងសង្កាត់ ឲ្យមានការចូលរួមពីប្រជាពលរដ្ឋឲ្យបានល្អ និងរៀបចំការបង្រៀននៅក្នុងមត្តេយ្យសហគមន៍ឲ្យកាន់តែប្រសើរឡើង។ រីឯការងារសុខាភិបាល គឺជំរុញការអប់រំប្រជាពលរដ្ឋឲ្យមានវិធានការការពារ «៣កុំ ៣ការពារ» ដើម្បីរក្សាបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងអប់រំប្រជាពលរដ្ឋឲ្យទទួលនូវការចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានកំពុងអនុវត្តន៍ ថែមទាំងជម្រុញឲ្យប្រជាពលរដ្ឋ ទៅទទួលនូវការចាក់វ៉ាក់សាំង តាមការកណត់របស់ក្រសួងសុខាភិបាល។

លើសពីនេះទៀត គឺនឹងធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ ឲ្យមានការការពារផ្នែកសុខភាពទាំងជំងឺឆ្លងផ្សេងៗដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ដែលជាជំងឺឱកាសនិយមនារដូវវស្សា និងត្រូវបរិភោគប្រកបដោយអនាម័យ ហើយបន្លែដែលបានទិញមកពីផ្សារត្រូលាងសម្អាតឲ្យបានល្អ។

លោក សាម ឡន ចៅសង្កាត់សាលាកំរើករៀបរាប់ទៀតថា សង្កាត់ក៏នឹងរៀបចំសណ្តាប់ធ្នាប់ការលក់របស់ប្រជាពលរដ្ឋឲ្យបានរៀបរយ បន្ទាប់ពីទទួលបានផ្លូវដ៏ស្រស់ស្អាតចំនួន៣៨ខ្សែពីរាជរដ្ឋាភិបាល និងអប់រំប្រជាពលរដ្ឋ កុំឲ្យដាក់លក់នៅតាមដីចំណីផ្លូវ និងណែនាំប្រជាពលរដ្ឋឲ្យវេចខ្ចប់ ទុកដាក់សំរាមឲ្យបានល្អ ដើម្បីជៀសវាងការចោលសំរាមពាសវាលពាសកាលនៅតាមទីសាធារណ។

ចំពោះផ្នែកសង្គមកិច្ចវិញ លោក សាម ឡន បានលើកឡើងថា សង្កាត់នៅតែគាំពារគ្រួសារក្រីក្រ ដោយក្រុមការងារបានចុះទៅសម្ភាសប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដើម្បីស្នើប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ និងមានការយកចិត្តទុកដាក់លើគ្រួសារ ដែលមានជីវភាពខ្វះខាតដូចជា ជនពិការ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ ដែលមានកូនច្រើន ថែមទាំងបានសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីផ្តល់ជាចំណេះដឹង បណ្តុះបណ្តាល ស្បៀងអាហារ សម្រាប់ពួកគាត់ដើម្បីឲ្យគាត់បានទទួលនូវអាហាររូបត្ថម្ភឲ្យបានគ្រប់គ្រាន់។ ទន្ទឹមនឹងនោះទៀត ក៏បានផ្តល់នូវថវិកាដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងគោលការផ្តលសាច់ប្រាក់ដល់ស្រ្តីក្រីក្រ ដែលមានផ្ទៃពោះត្រូវទទួលថវិកាពីដែលរាជរដ្ឋាភិបាលរយៈពេលពីរឆ្នាំ ដែលមានចំនួន៧៦ម៉ឺនរៀល ក្នុងរយៈពេលគាត់មានផ្ទៃពោះរហូតដលកូនមានអាយុក្រោមពីរឆ្នាំ និងទទួលថវិកាតាមការកំណត់របស់ក្រសួងសុខភិបាល។

ចំណែកលោក ឈ្លឿន ឡា ចៅសង្កាត់សំបួរ ក្រុងសៀមរាប ដែលបានជាប់ជាចៅសង្កាត់រយៈពេល៤អាណត្តិមកហើយនោះ ក៏បានលើកឡើងមិនខុសពីលោក សាម ឡន ដែរ ដោយអះអាងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឈប់ឲ្យធ្វើផ្លូវដីស ឬក៏ដីក្រហម គឺធ្វើផ្លូបេតុង និងផ្លូវកៅស៊ូ ដើម្បីអភិវឌ្ឍន៍បន្តទៅមុខទៀត។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត លោកនឹងរកថវិកាពីសប្បុរសជនមកធ្វើបន្ថែមទៀត ដើម្បីសម្រួលដល់ការដំណើរ និងងាយក្នុងការប្រកបមុខរបរផ្សេងៗនៅតាមដងផ្លូវនោះផងដែរ។

លោកចៅសង្កាត់បន្ថែមថា ចំពោះសេវាសន្តិសុខសណ្តាប់ធ្នាប់សង្កាត់នឹងពង្រឹងនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងធ្វើយ៉ាងណានៅក្នុងសង្កាត់ មានសុវត្ថិភាពល្អ គ្មានការលួចឆក់ និងទប់ស្កាត់នូការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន បង្រ្កាបនូវបទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន ថែមទាំងពង្រឹងប្រជាការពារនៅតាមភូមិ ឲ្យចូលរួមសហការជាមួយប៉ុស្តិ៍រដ្ឋបាល ដើម្បីពង្រឹងលើការងារសន្តិសុខនៅតាមមូលដ្ឋាននីមួយៗ។ ទាក់ទងនឹងការងាររដ្ឋបាល ការផ្តល់សេវាសាធារណៈ លោកចៅសង្កាត់ក៏បេ្ដជ្ញាថា នឹងបង្កើនឲ្យមានភាពរហ័ស មានតម្លាភាព និងមានគុណតម្លៃ ក្នុងការប្រើប្រាស់សេវារបស់សង្កាត់បានល្អផងដែរ។

ជាមួយនេះដែរ លោកចៅសង្កាត់បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសតទៅមុខ ប្រកបដោយស្ថេរភាព សុវត្ថិភាព និងសន្តិភាពផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.