ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោក ណុប តារា អភិបាលរងខេត្តកណ្ដាលអំពាវនាវដល់គ្រប់គណបក្សនយោបាយ ក្នុងខេត្តកណ្តាល នឹងចូលរួមអនុវត្ថុឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ណុប តារា អភិបាលរងខេត្តកណ្ដាលអំពាវនាវដល់គ្រប់គណបក្សនយោបាយ ក្នុងខេត្តកណ្តាល នឹងចូលរួមអនុវត្ថុឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

កណ្ដាល៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល អំពាវនាវដល់គណបក្សនយោបាយទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការធ្វើសកម្មភាពឃោសនារបស់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់អ្នកគាំទ្ររបស់ខ្លួនឱ្យបានដឹង នូវទីតាំងមួយចំនួនដែលរដ្ឋបាលខេត្តបានហាមឃាត់មិនឱ្យធ្វើការឃោសនា។

នេះជាកាំពាវនាវរបស់លោក ផាន់ ឫទ្ធិពល ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល ក្នុងកិច្ចប្រជុំស្ដីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល។

លោក ផាន់ ឫទ្ធិពល ប្រធាន លគ.ខប បន្តថា៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្ដីពីទីតាំងមួយចំនួនដែលត្រូវបានហាមឃាត់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះសូមគណបក្សនយោបាយទាំងអស់ ត្រូវបន្តផ្សព្វផ្សាយជូនដល់អ្នកគាំទ្ររបស់ខ្លួន និងត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងនេះផងដែរ។

លោកបន្ថែមថា៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត តែងតែសម្របសម្រួលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោត ការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូនទទួលបានលទ្ធផលល្អប្រសើរ។ ហើយយើងក៏មិនចង់ឃើញពាក្យបណ្ដឹងណាមួយកើតឡើងនៅក្នុងខេត្តកណ្ដាលឡើយ។ ហើយក្នុងរយៈពេល០៩ ថ្ងៃគិតត្រឹមថ្ងៃទី២៩ ខែឧសភានេះ ខេត្តកណ្ដាលទទួលបានលទ្ធផលល្អ ដោយមិនមានពាក្យបណ្ដឹងឡើយ នេះកើតចេញពីការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានោះ លោក ណុប តារា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការកោតសរសើរដល់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដែលបានសម្របសម្រួល និងផ្ដល់កិច្ចសហការល្អ ក្នុងការឃោសនា នារយៈពេលកន្លងមក ធ្វើឱ្យសកម្មភាពឃោសនា របស់គណបក្សនីមួយៗ ធ្វើទៅបានតាមលទ្ធភាពរៀងៗខ្លួន ស្របតាមកម្មវិធីដែលបានកំណត់ក្នុងបរិយាកាសមាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

ទន្ទឹមនឹងនោះដែរ លោកអភិបាលរងខេត្តបានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងខេត្តកណ្តាល នឹង ចូលរួមអនុវត្ថុឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ការសម្របសម្រួល របស់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ កងកម្លាំង ដើម្បីបង្ការអំពើហិង្សា ដែល អាចកើតឡើងជាយថាហេតុ។

លោក គឹម ហុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានឱ្យដឹងផងដែរថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តកណ្ដាល អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៧៧៥,៨០៤នាក់ បានចេញឯ.អជូនអ្ននដែលគ្មាន អ.ខ ឬខូច ឬបាត់ បានចំនួន ១៥,៦៨៤នាក់។ មានការិយាល័យបោះឆ្នោតសរុបចំនួន ១,៧៤៥ ការិយាល័យ និងមានស្ថានីយបោះឆ្នោតសរុបចំនួន ៥៦១កន្លែង៕         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.