ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោក ឃួង ស្រេង ៖ បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀននិងគណបក្ស២ទៀត ចំនួនជិត២០០នាក់នៅរាជធានីភ្នំពេញ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

លោក ឃួង ស្រេង ៖ បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀននិងគណបក្ស២ទៀត ចំនួនជិត២០០នាក់នៅរាជធានីភ្នំពេញ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

លោក ឃួង ស្រេង ៖ បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀននិងគណបក្ស២ទៀត ចំនួនជិត២០០នាក់នៅរាជធានីភ្នំពេញ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ថ្ងៃនេះបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀននិងគណបក្ស២ផ្សេងទៀតដែលមានចំនួនជិត២០០នាក់នៅរាជធានីភ្នំពេញ បានសម្រេចសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពួកគាត់អស់ជំនឿ និងបាត់បង់ទំនុកចិត្តលើគណបក្សរបស់ខ្លួន ហើយយល់ថាមិនមានគណបក្សនយោបាយណាមួយល្អជាងគណបក្សប្រជាជនកម្ពុជានោះ។

  ពិធីប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ឧសភានេះ នៅទីស្នាក់ការគណបក្សប្រជាជន​រាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាលនិងជាប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ។

  សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រកាសបញ្ចូលនេះ មានចំនួន១៩៣រូបមកពីគណបក្សចំនួន៣ ក្នុងនោះរួមមាន៖ បេក្ខជនពេញសិទ្ធិ និងបម្រុង មកពីគណបក្ស ភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួន ៦១រូប និងសកម្មជនមកពីគណបក្សទាំង៣ មានចំនួន ១៣២នាក់ សរុប ១៩៣នាក់។ ក្នុងនោះមកពី ខណ្ឌដូនពេញ ៧៣នាក់, ខណ្ឌច្បារអំពៅ ចំនួន ៣៨នាក់, ខណ្ឌបឹងកេងកង ចំនួន ១១នាក់, ខណ្ឌ ៧ មករា ចំនួន ៤នាក់,ខណ្ឌមានជ័យ ចំនួន ៥នាក់, ខណ្ឌពោធិ៍សែនជ័យ ចំនួន ៤៣នាក់,ខណ្ឌជ្រោយចង្វា ចំនួន ១៨នាក់,ខណ្ឌកំបូល ចំនួន៣នាក់ ។

  លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ បងប្អូនទាំង១៩៣នាក់ ដែលបានសម្រេចសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ ដោយសារបងប្អូនអស់ជំនឿលើគណបក្សនយោបាយរបស់ខ្លួន។ នេះជាការសម្រេចដ៏ត្រឹមត្រូវរបស់បងប្អូន ហើយបងប្អូននឹងក្លាយ ជាសមាជិក សមាជិកា ស្មើមុខ ស្មើមាត់ជាមួយសមាជិក សមាជិកាចាស់។

   លោក ឃួង ស្រេង បានបន្តទៀតថា ៖  មកដល់ពេលនេះ មិនទាន់មានគណបក្សណាមួយ មានគុណបំណាច់ មានសមត្ថភាពនិងគុណសម្បត្តិគ្រប់គ្រាន់ជំនួសគណបក្សប្រជាជនកម្ពុជាបានទេ ។ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គណបក្សភ្លើងទៀនបាននាំគ្នាប្រកាសកាត់ស្លាក ដោះសម្លៀកបំពាក់គណបក្សរបស់ខ្លួនបោះចោល ហើយបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ លោកសូមឱ្យសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា មានសង្ឃឹមជាមួយគ្នា ដើរជាមួយគ្នា ដើម្បីឱ្យប្រទេសជាតិយើងរីកចម្រើនរុងរឿងទៅមុខបន្ថែមទៀត។

   តំណាងសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការសម្រេចចិត្តចាកចេញ ហើយសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដោយសារអស់ជំនឿ និងបាត់បង់ទំនុកចិត្តលើគណបក្សរបស់ខ្លួន ហើយគិតថា មិនមានគណបក្សនយោបាយណាល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។

    សូមរំលឹកថា នេះមិនមែនជាលើកទី១នោះទេ ដែលបេក្ខជនឈរឈ្មោះ និងសកម្មជនរបស់គណបក្សភ្លើងទៀន និងគណបក្សផ្សេងទៀត ចាកចេញពីបក្សរបស់ខ្លួន ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បើទោះបីយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត បាននិងកំពុងតែដំណើរការយ៉ាងណាក្ដី៕

        

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.