ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

លោក សែម សុវណ្ណនី បន្តចុះឃោសនាផ្សព្វផ្សាយគោលនយោបាយគណបក្ស និងបង្រៀនពីការគូសសន្លឹកឆ្នោតតាមខ្នងផ្ទះ ក្នុងឃុំរំចេក ឃុំខ្នារសណ្តាយ និងឃុំរុនតាឯក

លោក សែម សុវណ្ណនី បន្តចុះឃោសនាផ្សព្វផ្សាយគោលនយោបាយគណបក្ស និងបង្រៀនពីការគូសសន្លឹកឆ្នោតតាមខ្នងផ្ទះ ក្នុងឃុំរំចេក ឃុំខ្នារសណ្តាយ និងឃុំរុនតាឯក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ លោក សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តចុះជួបសំណេះសំណេះ និងបង្រៀនដល់សមាជិក សមាជិកាគណបក្សនៅក្នុងឃុំរំចេក ឃុំខ្នារសណ្តាយ និងឃុំរុនតាឯក ពីរបៀបគូសសញ្ញាធីកលើសន្លឹកឆ្នោត ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

ពិធីនេះ មានការចូករួមពីលោក សែម រតនា និងលោកស្រី, លោក ប្រាក់ សុទ្ធ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ភូមិ មួយចំនួនផងដែរ។

នាឱកាសនោះដែរ លោក សែម សុវណ្ណនី បានលើកឡើងដោយអរគុណ សន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ពិសារនំបញ្ចុកសន្តិភាព! ពិសារនំបញ្ចុកទេវតាគណបក្សប្រជាជនកម្ពុជា ពិសារនំបញ្ចុកសុខដុមរមនា និងពិសារនំបញ្ចុកសាមគ្គី! ។

លោក សែម សុវណ្ណនី បានឱ្យដឹងថា នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដូច្នេះ សូមយប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោត ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស កំពុងដឹកនាំរដ្ឋាភិបាលស្របច្បាប់នាបច្ចុប្បន្ននេះ។

លោកបានបញ្ជាក់ថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណឱ្យការបោះឆ្នោត។

បន្ថែមពីនេះ លោក សែម សុវណ្ណនី បានប្រាប់ប្រជាពលរដ្ឋពីគុណសម្បត្តិដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត ដែលបានដឹកនាំប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យតាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយ៉ាល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.