ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង ដើម្បីសន្តិភាព និងការអភិវឌ្

ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង ដើម្បីសន្តិភាព និងការអភិវឌ្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង។ លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់យ៉ាងដូច្នេះនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅសួនក្រញូង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា សង្កាត់សំបូរមាស គឺជាសង្កាត់១ ក្នុងចំណោមសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ដែលទទួលបានសមិទ្ធផលជាផ្លូវច្រើនជាងគេ ហើយអត្ថប្រយោជន៍នៃសមិទ្ធផលទាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍យ៉ាងច្រើន ដូចជា ការធ្វើដំណើរបានស្រួល ជាពិសេសធ្វើឱ្យដីឡើងថ្លៃជាដើម។

ទន្ទឹមនឹងនេះ លោកថា ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដូចជាអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព ពោលគឺមិនមានរាំងស្ទះទៀតទេ ដូច្នេះគណបក្សប្រជាជនកម្ពុជាផ្ដល់នូវសេចក្តីសង្ឃឹម ផ្ដល់នូវទំនុកចិត្ត ដល់សមាជិកសមាជិកាបក្ស និងប្រជាពលរដ្ឋទូទៅ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «ដូច្នេះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង ដើម្បីខ្លួនយើងមានជីវភាពធូរធា មានឱកាសការងារទទួលបាននូវការអភិវឌ្ឍ ទទួលបាននូវសុខសន្តិភាព ទទួលបាននូវការគាំពារសុខភាពសាធារណៈជាដើម»។

ជាក់ស្ដែងដូចជាក្នុងកំឡុងដែលប្រទេសជាតិយើងក៏ដូចជាពិភពលោកជួបនូបវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យប្រជាពលរដ្ឋយើងទាំងអស់គ្នាទទួលរង នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែដោយសារសម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្ស បានខិតខំស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋក៏ដូចជាសមាជិកសមាជិកាគណបក្ស រហូតបង្កើតបានភាពសាំនៅក្នុងសហគមន៍ ធ្វើឱ្យយើងអាចជួបជុំគ្នាបាន មានឱកាសសប្បាយរីករាយ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលកន្លងទៅថ្មីៗនេះផងដែរ។

លោកប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្តកំពង់ចាម បានយកឱកាសនោះ ស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំ សង្កាត់ទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.