ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ពិធីសំណេះសំណាល ជាមួយយុវជន ជាអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

ពិធីសំណេះសំណាល ជាមួយយុវជន ជាអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីសំណេះសំណាល ជាមួយយុវជន ជាអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

(ភ្នំពេញ)៖ ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៨,០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌដូនពេញ បានអញ្ជើញដឹកនាំយុវជនខណ្ឌ សង្កាត់ចំនួន៣០០នាក់ ជាអ្នកសង្កេតការណ៍ ចូលរួមពិធីសំណេះសំណាល ជាមួយយុវជន ជាអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ ស.ស.យ.ក រាជធានីភ្នំពេញ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ។

ក្នុងពិធីសំណេះសំណាលនេះ លោក អភិបាល ធ្វើសុន្ទរកថាស្វាគមន៍ជាមួយសមាជិក-សមាជិកាទាំងអស់ ជាអ្នកសង្កេតការណ៍ជាតិ សម្រាប់ខណ្ឌដូនពេញ មានការិយាល័យបោះឆ្នោតចំនួន ១៥០ និងមានមតិផ្តាំផ្ញើថា សមាជិក-សមាជិកាទាំងអស់ ត្រូវចូលរួមវគ្គបណ្តុះបណ្តាលនេះរហូតដល់ចប់ និងយល់ច្បាស់ពីការងារសង្កេតការណ៍ ក្រមសីលធម៌អ្នកសង្កេតការណ៍ច្បាស់លាស់ ហើយសូមឱ្យប្អូនៗ ត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេស ក្នុងការពន្យល់ដោយយកចិត្តទុកដាក់ ហើយលើកឡើងនូវ សំណួរ ប្រសិនបើមិនច្បាស់ត្រង់ ណា សូមឱ្យគ្រូឧទ្ទេសបកស្រាយឡើងវិញ ហើយជាពិសេសថែមទៀតនោះ សូមឱ្យប្អូនៗគោរពម៉ោងពេលសង្កត ការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការងារ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.