ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

ស​ម្ដេចក្រឡាហោ​មសខេង​អញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រ​ជុំពាក់ព័ន្ធ​ដីតំបន់ព្រៃលិច​​ទឹ​ក​បឹងទ​ន្លេសា​​ប(ដីតំបន់៣)​នៅភូមិសាស្រ្ដខេត្តបាត់ដំបង

ស​ម្ដេចក្រឡាហោ​មសខេង​អញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រ​ជុំពាក់ព័ន្ធ​ដីតំបន់ព្រៃលិច​​ទឹ​ក​បឹងទ​ន្លេសា​​ប(ដីតំបន់៣)​នៅភូមិសាស្រ្ដខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស​ម្ដេចក្រឡាហោ​មសខេង​អញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រ​ជុំពាក់ព័ន្ធ​ដីតំបន់ព្រៃលិច​​ទឹ​ក​បឹងទ​ន្លេសា​​ប(ដីតំបន់៣)​នៅភូមិសាស្រ្ដខេត្តបាត់ដំបង

នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីតំបន់៣ មកជាដីតំបន់២ ហើយដីតំបន់២មកជាតំបន់១ (សម្រាប់ដីប្រជាពលរដ្ឋធ្វើការអាស្រ័យផលរាប់សិបឆ្នាំ) សម្រាប់ផ្ដល់កម្មសិទ្ធិជាប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅសាលប្រជុំអាគារ E សាលាខេត្តបាត់ដំបង។ នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះការអញ្ជើញចូលរួមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម អស់លោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធដែលបានរួមដំណើរជាមួយសម្ដេច ចុះទៅកាន់តំបន់បឹងទន្លេសាប ក្នុងស្រុកទាំង៣នៃខេត្តបាត់ដំបងដើម្បីបំពេញភារកិច្ចបំរើជាតិ បំរើប្រជាជន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីឱ្យការអភិរក្សបឹងទន្លេសាបដើរទន្ទឹមគ្នានឹងការគិតគូពីជីវភាពប្រជាពលរដ្ឋ។
ឆ្លងកាត់កិច្ចប្រជុំដែលមានការលើកយោបល់ និងពិភាក្សាគ្នាយ៉ាងផុសផុលពីសំណាក់ឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅសាលាខេត្តបាត់ដំបងរួចមក សម្ដេចក្រឡាហោម បានប្រគល់ភារកិច្ចពាក់ព័ន្ធនឹងការអនុវត្តន៍ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ ជូនរដ្ឋបាលខេត្តបាត់ដំបងដឹកនាំមន្ត្រី និងក្រុមការងារបច្ចេកទេស ចាប់ផ្ដើមបំពេញភារកិច្ចទៅតាមជំនាញនិងតាមគោលការណ៍ណែនាំរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល៕
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.