ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

រដ្ឋមន្រ្តីសុខាភិបាល៖ អត្រានៃភាពពិការភ្នែកនៅកម្ពុជា ធ្លាក់ចុះនៅត្រឹម ០.៣៧% សម្រាប់ពលរដ្ឋទូទៅ និងត្រឹម ២.៥% សម្រាប់ពលរដ្ឋអាយុពី៥០ឆ្នាំឡើង

រដ្ឋមន្រ្តីសុខាភិបាល៖ អត្រានៃភាពពិការភ្នែកនៅកម្ពុជា ធ្លាក់ចុះនៅត្រឹម ០.៣៧% សម្រាប់ពលរដ្ឋទូទៅ និងត្រឹម ២.៥% សម្រាប់ពលរដ្ឋអាយុពី៥០ឆ្នាំឡើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា តាមរបាយការណ៍របស់ កម្មវិធីជាតិសុខភាពភ្នែក ទៅលើការស្រាវជ្រាវថ្មីៗនេះ នៅកម្ពុជាមានអត្រានៃភាពពិការភ្នែក បានធ្លាក់ ចុះពី០.៣៨ % មក ០.៣៧ % ក្នុងចំណោមពលរដ្ឋទូទៅ និង ២.៨ % មក២.៥ % ចំពោះពលរដ្ឋកម្ពុជាដែល មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។

លោកអះអាងបន្ថែមថា អត្រាការធ្លាក់ចុះនៃភាពពិការភ្នែកនេះ បានបង្ហាញនូវភាពជោគជ័យមួយបន្ថែមទៀត របស់កម្មវិធីជាតិសុខភាពភ្នែក និងមន្ត្រីសុខាភិបាល គ្រប់ជាន់ថ្នាក់ដែលបានខិតខំផ្តល់សេវាសុខភាព ភ្នែកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ក្រៅពីនេះប្រទេសកម្ពុជា បានសំរេចនូវសមិទ្ធិផលដ៏ធំធេងមួយទៀត គឺការលុបបំបាត់ជំងឺត្រាក់កូម រឺជំងឺអៀស៊ីភ្នែក ឲ្យអស់តាំងពីឆ្នាំ២០១៥មក ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលា ផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ នៅសណ្ឋាគាភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះ មានការចូលរួមដោយ ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំកម្ពុជា បាបប្លូ កាំង(Pablo Kang) រួមទាំង ប្រធាននាយកដ្ឋាន តំណាងរដ្ឋបាលខេត្ត-ក្រុង ប្រធានមន្ទីរសុខាភិបាល ប្រធានអង្គការជាតិ និងអន្តរជាតិ ជាដៃគូអភិវឌ្ឍន៍ ប្រធានមន្ទីរពេទ្យ ប្រធានអគារចក្ខុរោគ និងតំណាងភាគីពាក់ព័ន្ធជាច្រើនទៀត។

លោករដ្ឋមន្រ្តី បានសម្តែងការអរគុណ និងកោតសរសើរ ចំពោះក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក នាយកដ្ឋានផែនការព័ត៌មាននៃក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែន រដ្ឋាភិបាលក្នុងនិងក្រៅស្រុក ដែលបានខិតខំតាក់តែងចងក្រង និងអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រជាតិស្តីពីការ គ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈស្របទៅនឹង ចក្ខុវិស័យ២០៣០(Insight 2030)របស់អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាព ពិការភ្នែក។

លោកចាត់ទុកថា ផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីបន្តអភិវឌ្ឍន៍ក្នុងការកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះសម្រាប់ប្រជាជនកម្ពុជា ជាពិសេសមនុស្សចាស់ដែលមានកំណើនកាន់តែច្រើនឡើងៗ ហើយក៏ជួយលើកមុខមាត់ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយក្នុងតំបន់ដែលអត្រាភាពពិការភ្នែកកម្រិតទាបជាងប្រទេសជិតខាងគួរឱ្យមោទនៈ។ ក្រៅពីនេះផែនការយុទ្ធសាស្ត្រនេះ មានធាតុចូលយ៉ាងច្រើនទៅក្នុង ផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២២- ២០៣០ និងផែនការយុទ្ធសាស្ត្រជាតិក្នុងការប្រយុទ្ធនឹងជំងឺមិនឆ្លង២០២២-២០៣០ របស់ក្រសួងសុខាភិបាល។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការពង្រឹង គុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកក្រោមគោលនយោបាយសមធម៌សុខភាពសាធារណៈរបស់ ក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងសុខភិបាលតាមរយៈកម្មវិធីជាតិសុខភាពភ្នែក បានបង្កើនពង្រឹងគុណភាពនៃការផ្តល់សាវាចក្ខុសាស្ត និងពង្រីកវិសាលភាពសុខភាពភ្នែកទៅដល់តំបន់ដាច់ស្រយាលនៅទូទាំងប្រទេសកម្ពុជា។ ការថែទាំសុខភាព ភ្នែកបឋម ប្រព័ន្ធបញ្ចូនអ្នកជំងឺ និងប្រព័ន្ធព័ត៍មានត្រូវបានអភិវឌ្ឍន៍កាន់តែប្រសើឡើងហើយត្រូវធ្វើសមាហរណ៍ កម្មដាក់បញ្ចូលទៅក្នុងប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំងអស់។

ក្រសួងសុខាភិបាល ក៏បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផល និងការអភិវឌ្ឍន៍នានា ក្នុងវិស័យចក្ខុរោគរយៈពេល ប្រមាណ២៦ឆ្នាំកន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយកាត់បន្ថយភាពក្រីក្រតាមរយៈ ការអភិឌ្ឍន៍ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំផ្សព្វផ្សាយយល់ដឹងស្តីពី សុខភាពភ្នែក និងការផ្តល់សេវាចក្ខុសាស្ត្រដល់មូលដ្ឋាន និងដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

យ៉ាងណាមិញ បម្រែបម្រួលនៃប្រជាករ និងការរីកចម្រើនលើវិស័យបច្ចេកវិទ្យា បានធ្វើឲ្យតម្រូវការ សុខភាពភ្នែកមានការកើនឡើង ដែលទាមទារឲ្យយើងបង្កើតផែនការយុទ្ធសាស្ត្រជាតិ លើកទី៣ សម្រាប់ការ គ្រប់គ្រង និងបង្ការភាពពិការភ្នែកដល់ឆ្នាំ២០៣០ ដោយមានគោលបំណងរួម កាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ២០៣០ ដែលជាមហិច្ឆតាមួយដែលតម្រូវឲ្យពហុស្ថាប័នឯកជននិង រដ្ឋ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុង និងក្រៅស្រុកចូលរួមទាំងអស់គ្នាដើម្បីសម្រេចឲ្យ បាននូវគោលបំណងខាងលើ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង។

លោករដ្ឋមន្រ្តីមានជំនឿយ៉ាងមុតមាំថា ស្ថាប័នសុខាភិបាល និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ចូលរួមនឹងប្រែក្លាយ ផែនការយុទ្ធសាស្ត្រនេះ ឱ្យទៅជាផែនការសកម្មភាព ដើម្បីពង្រីកនិងពង្រឹងបន្ថែមទៀត ក្នុងការផ្តល់សេវាសុខភាពភ្នែកកាន់តែប្រសើរឡើង សម្រាប់ប្រជាជនរបស់យើង។ លោកក៏សង្ឃឹមដែរថា វិស័យពាក់ព័ន្ធ និងដៃគូទាំងអស់ នឹងបន្តគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ដើម្បីឈានទៅសម្រេចគោលដៅនៅឆ្នាំ២០៣០ខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.