ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

នៅទីបំផុត, ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលចេញដីកាបង្គាប់ឱ្យឃុំខ្លួនចាងហ្វាងគេហទំព័រធីស៊ីអុិន ធីវី អនឡាញម្នាក់ទៅពន្ធនាគារខេត្តកណ្តាលពីបទញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គមនិងបរិហារកេរ្តិ៍ជាសាធារណៈ

នៅទីបំផុត, ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលចេញដីកាបង្គាប់ឱ្យឃុំខ្លួនចាងហ្វាងគេហទំព័រធីស៊ីអុិន ធីវី អនឡាញម្នាក់ទៅពន្ធនាគារខេត្តកណ្តាលពីបទញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គមនិងបរិហារកេរ្តិ៍ជាសាធារណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅទីបំផុត, ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលចេញដីកាបង្គាប់ឱ្យឃុំខ្លួនចាងហ្វាងគេហទំព័រធីស៊ីអុិន ធីវី អនឡាញម្នាក់ទៅពន្ធនាគារខេត្តកណ្តាលពីបទញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គមនិងបរិហារកេរ្តិ៍ជាសាធារណៈ

កណ្តាល៖ នៅទីបំផុត, លោក អាត ច័ន្ទតារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅ បូ ចាងហ្វាងគេហទំព័រធីស៊ីអុិន ធីវី អនឡាញម្នាក់ទៅពន្ធនាគារខេត្តកណ្តាលពីបទ ញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គមនិងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តទៅនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ និងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៤៩៤, មាត្រា៤៩៦ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួននេះ បានបង្គាប់ឲ្យ៖
១- ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនៅខ្លួនជនត្រូវចោទដែលមានឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅ បូ ភេទប្រុស ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
២- ប្រធានពន្ធនាគារខេត្តកណ្តាលទទួលនិងឃុំខ្លួនជនេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣- គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

គួរជម្រាបថា ជនត្រូវចោទឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅ បូ ភេទប្រុស អាយុ ៥១ឆ្នាំ ជាចាងហ្វាងគេហទំព័រធីស៊ីអុិន ធីវី អនឡាញ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការាឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២៕    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.