ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត អនុប្រធានគណៈបញ្ជាការសន្តិសុខ សម្រាប់ការបោះឆ្នោត (គ.ស.អ) ឆ្នាំ២០២២-២០២៤ តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយភាគីពាក់ព័ន្ធស្ដីពីការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយឯកសារផ្សេងៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការចូលរួមពីកងកម្លាំងទាំង៣ លោក ឯម សុត ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង លោកអភិបាលរង នាយករដ្ឋបាលសាលាក្រុងស្រុកទាំង៨ លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង និងសហការរី តំណាងគណបក្សនយោបាយ លោក លោកស្រីតំណាងអង្គការ-សមាគម ពាក់ព័ន្ធមួយចំនួនទៀត។




