ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យមើលសកម្មភាពក្រុមយុវជន គ.២៧៨ នៅស្រុកកោះសូទិន(កំពង់ចាម)៖ ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា(រដ្ឋមន្ត្រីក្រសួងព័ត៌មាន)និងប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ អញ្ជើញចុះពិនិត្យមើលសកម្មភាពក្រុមយុវជន គ.២៧៨ ដឹកនាំដោយ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ជាប្រធានក្រុម ក្នុងការចុះ “យុទ្ធនាការឃោសនាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ព្រមទាំងការបញ្ចាំងខ្សែភាពយន្តរម្លឹកអំពីរបបប្រល័យពូជសាសន៍” នៅទូទាំងឃុំចំនួន ៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។





ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យមើលសកម្មភាពក្រុមយុវជន គ.២៧៨ នៅស្រុកកោះសូទិន
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


