
កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែឧសភា ឆ្នាំ២០២២
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤,៣០នាទីរសៀល នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក- លោកស្រីអភិបាលរង, គណៈនាយករដ្ឋបាល, លោកអធិការរងនគរបាលខណ្ឌ, លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង១១, លោកប្រធានមណ្ឌលសុខភាពខណ្ឌ, លោក-លោកស្រីចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣ និងតំណាងក្រុមហ៊ុនម៉ីសូដា។
ក្នុងរបៀបវារៈ មាន៖
១- ការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ។
២-ការរៀបចំ និងត្រួតពិនិត្យសភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២។
៣-ឆ្លងរបាយការណ៍ប្រចាំខែឧសភា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌដូនពេញ។
៤-ត្រួតពិនិត្យកំណត់ហេតុប្រជុំសាមញ្ញលើកទី ៣៥ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី ៣ ឆ្នាំ ២០២២។
៥-ត្រួតពិនិត្យប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញសម្រាប់ខែឧសភា ឆ្នាំ២០២២។
៦-ការងារផ្សេងៗ ។








