លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវបេតុង១ខ្សែផ្លូវស្រះត្រជាក់ចិត្តថ្មីនៅក្នុងភូមិគីឡូលេខ៤
ខេត្ដបន្ទាយមានជ័យ៖នៅថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវបេតុង១ខ្សែ(ផ្លូវស្រះត្រជាក់ចិត្តថ្មី) ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គម្រោងស្ថាបនាផ្លូវបេតុង១ខ្សែនេះមានប្រវែង៥៣០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៥ មកដល់ចំណុចផ្លូវបេតុងមុខភោជនីយដ្ឋានស្រះត្រជាក់ចិត្តថ្មី ដោយទទួលបានថវិកាចូលរួមអភិវឌ្ឍន៍ពីបងប្អូនប្រជាពលរដ្ឋមានលំនៅដ្ឋានសងខាងផ្លូវ ហើយបច្ចុប្បន្ននេះក្រុមការងារបានស្ថាបនាបានប្រវែងជាង១០០ម៉ែត្រ និងគ្រោងស្ថាបនាឲ្យរួចរាល់សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុននេះ៕




