ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

សម្តេចតេជោ ហ៊ុន សែន ទៅសួរសុខទុក្ខបងប្រុសទី១ និងបន្តលាក់ព័ត៌មានមរណភាពបងប្រុសទី២ ទាំងអារម្មណ៍ក្តុកក្តួល

សម្តេចតេជោ ហ៊ុន សែន ទៅសួរសុខទុក្ខបងប្រុសទី១ និងបន្តលាក់ព័ត៌មានមរណភាពបងប្រុសទី២ ទាំងអារម្មណ៍ក្តុកក្តួល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានឆ្លៀតសួរសុខទុក្ខ លោក ហ៊ុន សាន ដែលជាបងប្រុសទី១ ទើបត្រឡប់មកពីព្យាបាលជំងឺនៅទីក្រុងបាងកក ប្រទេសថៃ។ សម្តេចតេជោ បានបញ្ជាក់ថា ជាមួយការអញ្ជើញទៅសួរសុខទុក្ខបងប្រុសទី១នេះ សម្តេចតេជោ ក៏មិនទាន់ហ៊ានប្រាប់ដំណឹងមរណភាពបងប្រុសទី២នោះដែរ ព្រោះខ្លាចដំណឹងនេះវាយប្រហារផ្លូវចិត្ត ខណៈសុខភាពមិន ទាន់ប្រសើរ។

សម្តេចតេជោ បានបញ្ជាក់ដែរថា នៅពេលបងប្រុសចង្អុលទៅរូបថត ថតជុំបងប្អូន ជាមួយឪពុក សម្តេចក៏កើតអារម្មណ៍ក្តុកក្តួល តែប្រឹងទប់មិនឱ្យប្រុសដឹងនោះឡើយ។

ខាងក្រោមនេះ គឺជាការរៀបរាប់ទាំងស្រុងរបស់សម្តេចតេជោ លើទំព័រ Facebook៖

ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវិលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់។ ទោះបីសុខភាពគាត់ប្រសើរជាងមុនក្តី តែខ្ញុំនៅតែមិនទាន់ហ៊ានប្រាប់គាត់ពីមរណភាពបងប្រុសទីពីរនៅឡើយ។

ពីរថ្ងៃមុននេះជាខួបលើកទី៩ឆ្នាំនៃមរណភាពភរិយារបស់គាត់ ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជំរាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។ ខ្ញុំក៏ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ ដែរនៅពេលដែលបងប្រុសខ្ញុំលើកដៃចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំទាំង៦នាក់ថតជាមួយឪពុកខ្ញុំ ហើយនិយាយថាបងប្អូនយើងមាន៦នាក់ ប្រុស ៣នាក់ ស្រី ៣នាក់។ ប្រុស ៣នាក់ដំបូង ទើបមានស្រី ៣នាក់ជាក្រោយដោយពុំមានឆ្លាស់គ្នាស្រី និងប្រុសនោះទេ តែគាត់ពុំបានដឹងថា ពេលនេះនៅសល់តែ ៥នាក់នោះឡើយ។

ទឹកភ្នែកខ្ញុំស្ទើរតែហូរចេញមកហើយ ខ្ញុំបែរមុខទៅម្ខាង និងងាកមកវិញបបួលគាត់ដូរនាឡិការដៃ ដើម្បីបញ្ចប់នូវរឿងសោកសៅ។ ទ្រាំរក្សាទុកដំណឹងនេះមិនឱយគាត់ដឹងមួយរយះសិន ដើម្បីសុខភាពគាត់។ សង្ឃឹមថា បងទីមួយ និងវិញ្ញាក្ខន្ធបងទីពីរនឹងយល់ពីការលំបាករបស់ខ្ញុំនៅពេលនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.