ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

គ.ជ.ប៖ មាន៣៣បណ្តឹង តាំងពីថ្ងៃឃោសនាបោះឆ្នោត, ភាគច្រើនបក្សប្រជាជន ប្តឹងបក្សភ្លើងទៀន ដោយសារប្រើពាក្យប្រមាថ និងមើលងាយ

គ.ជ.ប៖ មាន៣៣បណ្តឹង តាំងពីថ្ងៃឃោសនាបោះឆ្នោត, ភាគច្រើនបក្សប្រជាជន ប្តឹងបក្សភ្លើងទៀន ដោយសារប្រើពាក្យប្រមាថ និងមើលងាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានពាក្យបណ្ដឹងចំនួន៣៣ ត្រូវបានគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតបានដោះស្រាយ និងកំពុងធ្វើការដោះស្រាយពាក្យបណ្តឹងទាំងនោះទៅតាមនីតិវិធី ហើយបណ្តឹងភាគច្រើន គឺជាបណ្តឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា ប្តឹងតំណាងគណបក្សភ្លើងទៀនថា បានប្រើពាក្យប្រមាថ មាក់ងាយទៅលើបេក្ខជន គណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី សភាពការណ៍ទូទៅជុំវិញដំណើរការ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជា អ្នកនាំពាក្យ និងជាប្រធានដឹកនាំកិច្ចប្រជុំ លោកបានវាយតម្លៃថា ដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឃុំ សង្កាត់។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា៖ «ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានលើកជាសំណួរពាក់ព័ន្ធនឹងបណ្តឹងទាំងនោះ, គ.ជ.ប បានឆ្លើយបញ្ជាក់ជូនថា ពាក្យបណ្តឹងភាគច្រើន គឺជាពាក្យបណ្តឹងរបស់តំណាង គណបក្សប្រជាជនកម្ពុជា ប្តឹងតំណាងគណបក្សភ្លើងទៀន ថាបានប្រើពាក្យប្រមាថ មាក់ងាយទៅលើបេក្ខជនគណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន ដែលផ្ទុយគោលការណ៍ទូទៅសម្រាប់ ការឃោសនាបោះឆ្នោត ដែលកំណត់ក្នុងច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់»។

ចម្លើយមួយទៀត គ.ជ.ប បានជម្រាបជូនថា រាល់ដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប តែងតែទទួលបានពាក្យបណ្តឹង ហើយទោះបីពាក្យបណ្តឹងមានតិច ឬច្រើន ក៏បណ្តឹងនោះវាមិនធ្វើឱ្យរាំងស្ទះ និងជះឥទ្ធិពលដល់ការបោះឆ្នោតទេ។

លោក ហង្ស ពុទ្ធា បានបន្តទៀតថា ជាទូទៅគណបក្សនយោបាយចំនួន១៧ បានជូនដំណឹងអំពីការធ្វើសកម្មភាពឃោសនារបស់គណបក្សខ្លួននៅតាមឃុំ សង្កាត់ ដែលគណបក្សទាំងនោះបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ រយៈពេលឃោសនាបោះឆ្នោត ៦ថ្ងៃកន្លងមកនេះ ក្រៅពីសកម្មភាពហែក្បួនឃោសនា គណបក្សនយោបាយបានរៀបចំជាក្បួនតូចៗ ធ្វើដំណើរក្នុងឃុំ សង្កាត់ ដើម្បីជួបជាមួយអ្នកគាំទ្ររបស់ខ្លួន និងមានសកម្មភាពជួបប្រជុំនៅលើទីតាំងក្នុងឃុំ សង្កាត់ ការចាក់មេក្រូនៅទីស្នាក់ការរបស់គណបក្ស និងមេក្រូចល័តក្នុងឃុំ សង្កាត់ ការចុះទៅជួបប្រជាពលរដ្ឋតាមផ្ទះ តាមទីសាធារណៈ ការចែកខិត្តប័ណ្ណ ការបិទផ្សាយនូវរូបភាព និងបដាស្តីពីគោលនយោបាយ និងសារនយោបាយរបស់គណបក្ស។

លោក ហង្ស ពុទ្ធា បានបន្តទៀតថា គណបក្សនយោបាយទាំង១៧ ក៏មានឱកាសស្មើគ្នា នៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ តាមរយៈកម្មវិធីស្មើភាពដែលរៀបចំឡើងដោយ គ.ជ.ប ដើម្បីឱ្យគណបក្សនយោបាយផ្សព្វផ្សាយ អំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។ មុននឹងបិទបញ្ចប់កិច្ចប្រជុំ ក្នុងនាម គ.ជ.ប លោក ហង្ស ពុទ្ធា បានជម្រាបជូនថា គ.ជ.ប បានពន្យារពេលការចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

នេះជាកិច្ចប្រជុំលើកទី៧ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយសមាសភាពភាគីចូលរួមក្នុងកិច្ចប្រជុំនោះមានប្រមាណជាង ៦០នាក់ មកពីក្រសួង ស្ថាប័ននានាដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន តំណាងស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែន- រដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.