ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

គ.ជ.ប សម្រេចពន្យារពេល ដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

គ.ជ.ប សម្រេចពន្យារពេល ដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចពន្យារពេលចំនួន៣ថ្ងៃទៀត សម្រាប់ការដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

តាមលិខិតដែលបណ្តាញព័ត៌មាន  ទទួលបាននៅពេលនេះ បានឱ្យដឹងថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះ ឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ អាស្រ័យ ដោយហេតុថា មានសំណូមពរពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានស្នើសុំមក គ.ជ.ប ឱ្យពន្យារពេលនៃការដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដោយមូលហេតុសាមី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រៀបចំអ្នកសង្កេតការណ៍របស់ខ្លួនមិនបានទាន់ពេលវេលា។

គ.ជ.ប បានបញ្ជាក់ទៀតថា ក្នុងគោលបំណងឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានឱកាសបានដាក់អ្នក សង្កេតការណ៍របស់ខ្លួន ចូលរួមសង្កេតការណ៍មើលដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គ.ជ.ប បានសម្រេចពន្យារពេលនៃការដាក់ និងការទទួល ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧:៣០ នាទី។

អាស្រ័យហេតុនេះ គ.ជ.ប បានអំពាវនាវឱ្យ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជ្រាប និងយកចិត្តទុកដាក់ អនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានតម្លាភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.