ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

លោក ថោង ខុន ជំរុញឱ្យក្រុមការងារតាមមូលដ្ឋានជួយសម្រួលដល់ពលរដ្ឋចាស់ជរា ជនពិការ អ្នកដែលគ្មានមធ្យោបាយឱ្យបានទៅបោះឆ្នោតគ្រប់គ្នា

លោក ថោង ខុន ជំរុញឱ្យក្រុមការងារតាមមូលដ្ឋានជួយសម្រួលដល់ពលរដ្ឋចាស់ជរា ជនពិការ អ្នកដែលគ្មានមធ្យោបាយឱ្យបានទៅបោះឆ្នោតគ្រប់គ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានជំរុញលើកទឹកចិត្តដល់ក្រុមការងារគណបក្ស យុវជន-សកម្មជនគណបក្ស សហការគ្នាជួយផ្ដល់ជាមធ្យោបាយ ឬជួយដឹកនាំប្រជាពលរដ្ឋចាស់ជរា ជនពិការ និងអ្នកដែលមិនមានមធ្យោបាយទៅបោះឆ្នោតឱ្យពួកគាត់បានទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ។

ការលើកទឹកចិត្តបែបនេះត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សនៅស្រុកបារាយណ៍និងស្រុកតាំងគោក និងតាមឃុំនៃស្រុកទាំងពីរ ដើម្បីជំរុញការងារឃោសនារកសំឡេងឆ្នោត ព្រមទាំងណែនាំអំពីការងារជួយប្រជាពលរដ្ឋនាឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

នាឱកាសនោះ លោក ថោង ខុន បានជំរុញលើកទឹកចិត្តដល់ក្រុមការងារគណបក្សនៅតាមស្រុក ឃុំ ភូមិ ត្រូវត្រៀមមធ្យោបាយមានដូចជាម៉ូតូ ឬរថយន្ត ដើម្បីត្រៀមចាំជួយដឹកជញ្ជូនប្រជាពលរដ្ឋចាស់ជរា ជនពិការ និងអ្នកដែលមិនមានមធ្យោបាយទៅបោះឆ្នោតឱ្យពួកគាត់បានទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនោះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការជួយនេះមិនមែនជារឿងខុសច្បាប់ឯណា ព្រោះយើងគ្រាន់តែជួយឱ្យពួកគាត់បានទៅបោះឆ្នោតទាំងអស់គ្នា មិនមែនតម្រូវឱ្យពួកគាត់បោះឆ្នោតឱ្យបក្សនេះបក្សនោះឯណា និយាយរួមវាជាកិច្ចការជួយសង្គមដែរ»។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីឱ្យការបោះឆ្នោតនៅកម្ពុជាដំណើការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ពិសេសគឺនៅមុនមួយថ្ងៃនៃថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត គឺមិនត្រូវពិសាគ្រឿងស្រវឹងឡើយ។

លោកប្រធាន ថោង ខុន បានណែនាំឱ្យសមាជិក-សមាជិកាត្រូវបក្សគោរពវិន័យគណបក្ស និងត្រូវគោរពតាមនីតិវិធីនិងបទបញ្ជារបស់ គ.ជ.ប ទាំងក្នុងពេលឃោសនារកសំឡេងឆ្នោត ក្នុងថ្ងៃស (ថ្ងៃទី៤ ខែមិថុនា) និងនៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.