ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

អភិបាលខេត្តរតនគិរី ៖ ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ដីដើម្បីធានានូវសិទ្ធិស្របច្បាប់

អភិបាលខេត្តរតនគិរី ៖ ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ដីដើម្បីធានានូវសិទ្ធិស្របច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តរតនគិរី ៖ ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ដីដើម្បីធានានូវសិទ្ធិស្របច្បាប់

ខេត្តរតនគិរី ៖ ថ្លែងនៅចំពោះមុខពុកម៉ែបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិភ្នំស្វាយ ដែលអញ្ជើញមកទទួលប័ណ្ណកម្មសិទ្ធដីធ្លីប្រមាណជាង១ពាន់ប័ណ្ណ ដែលបានប្រារព្ធធ្វើឡើងនៅសាលាសង្កាត់បឹងកន្សែងក្រុងបានលុង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តបានមានប្រសាសន៍ថា ការចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដើម្បីធានានូវសិទ្ធិស្របច្បាប់ ការលុបបំបាត់នូវវិវាទកម្មផ្សេងៗ និងទទួលបានភាពច្បាស់លាស់ក្នុងការកំណត់អំពីទំហំដី ព្រំប្រទល់ដីធ្លី។

ឯកឧត្តមអភិបាលខេត្តបន្តថា ការចុះបញ្ជីដីធ្លី និងសិទ្ធិលើដីធ្លីដែលមាននាពេលបច្ចុប្បន្ននេះ ក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុកម៉ែបងប្អូន មានសិទ្ធិអាចប្រកបមុខរបបរផ្សេងៗ មានសេរីភាពក្នុងការធ្វើដំណើរ សិទ្ធិក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លី និងការរស់នៅប្រកបដោយសុដុមនីយកម្ម ដោយមិនមានការភ័យខ្លាច។ ដូចនេះសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ទាំងនេះ គឺជាការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព មានការរីកចម្រើន និងអភិវឌ្ឍន៍ លើគ្រប់វិស័យ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រទេសកម្ពុជាមានសុខសន្តិភាព ក្រោមមគ្គុទេសរបស់សម្តេច ហើយយើងក៏មិនភ្លេចដែរនូវពាក្យស្លោក “អរគុណសន្តិភាព”។

សូមបញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលនឹងត្រូវផ្តល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹង កន្សែង ក្រុងបានលុង នាពេលនេះមានចំនួន ១,៧៦២ វិញ្ញាបនបត្រ៕ដោយ ៖ ផល្លិត ហៅបូរ៉ា

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.