ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

​ប្រធាន​មន្ទីរ​សាធារណការ​៖ រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ខេត្ត​ព្រះសីហនុ​សម្រេច​បាន​សមិទ្ធ​ផល​ជាច្រើន​គួរ​ជាទី​មោទនៈ ដែល​បាន​ចូលរួម​ប្រែក្លាយ​មុខមាត់​ខេត្ត​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង

​ប្រធាន​មន្ទីរ​សាធារណការ​៖ រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ខេត្ត​ព្រះសីហនុ​សម្រេច​បាន​សមិទ្ធ​ផល​ជាច្រើន​គួរ​ជាទី​មោទនៈ ដែល​បាន​ចូលរួម​ប្រែក្លាយ​មុខមាត់​ខេត្ត​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ សម្រេច​បាន​សមិទ្ធផល​ជាច្រើន​គួរ​ជាទី​មោទនៈ ដែល​បាន​ចូលរួម​ប្រែក្លាយ មុខមាត់​ខេត្ត​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ជា​ពិសេស​បាន​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងមូល​។​

លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មួយ​ដែល​មាន​សក្តានុពល​ខ្ពស់ ដោយ​រាជរដ្ឋាភិបាល​បាន​ផ្តោត​ការវិនិយោគ​យ៉ាង​សំខាន់​មក​លើ​ភូមិសាស្ត្រ​ខេត្ត​មួយ​នេះ តាម រយៈ​យន្តការ​គ្រប់​វិស័យ​ទាំងអស់ ដូច្នេះ​ការអភិវឌ្ឍ​ផ្លូវថ្នល់ ហេ​ដ្ឋា​រចនាសម្ពន្ធ័​នៅ​ទូទាំង​ខេត្ត គឺ​សុទ្ធតែ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ខេត្ត​ដ៏​មាន​សក្តានុពល​នេះ ឱ្យមាន​ភាព​លេចធ្លោ​ទាំង​នៅក្នុង​ឆាក​ជាតិ និង​អន្តរជាតិ​។​

លោក​បាន​បន្តថា រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ មន្ទីរ​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ផែនការ​សំខាន់ៗ​ដែល​បាន​ដាក់ចេញ​ឱ្យ​សម្រេច​បាន​តាម​ការគ្រោង​ទុក ដោយ​បាន​អភិវឌ្ឍន៍​ផ្លូវ​ចំនួន​៣៧​ខ្សែ​ក្នុង​ក្រុង ដែល​មាន​ប្រវែង​សរុប​៨៤ គីឡូម៉ែត្រ សាងសង់​រង្វង់​មូល​ចំនួន​៣​ទីតាំង សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចំនួន​៣​ទីតាំង ដែល​ទី​តាំងទី​៣​បាន​និង​កំពុង​សាងសង់ សាងសង់​ស្ថានីយ​បូមទឹក​កង្វក់​ចំនួន​៤​កន្លែង អភិវឌ្ឍន៍​ផ្លូវ​ចំនួន​១០​ខ្សែ​ប្រវែង​សរុប​ជិត​៦០​គីឡូម៉ែត្រ (​ផ្លូវ​១០​ខ្សែ​ក្នុង​ក្រុង និង​ផ្លូវ​ខេត្ត​១​ខ្សែ​) ស្តារ​អូរ​ប្រឡាយ​ធម្មជាតិ​ចំនួន​៥​ខ្សែ​ប្រវែង​សរុប​ជាង​២៧​គីឡូម៉ែត្រ ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​១៦​ហិកតា​ជាដើម​។​

​លោក​បញ្ជាក់ថា «​លើសពី​នេះ​យើង​មាន​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​១៦​ហិកតា ដែល​ជា​ស្ថានីយ៍​បែប​ធម្មជាតិ ហើយ​យើង​ក៏​បាន​ពង្រឹងសមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​របស់​យើង​ដើម្បី​ទទួល​ច្រោះ បាន​រហូត​ដល់​ប្រហែល​ជា ៣០,០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ដោយ​កាលពីមុន​នៅពេលដែល​យើង​មិនទាន់​បាន​បន្ថែម​វា​ស្ថានីយ​ច្រោះ​ទឹក​នេះ​អាច​បាន​ត្រឹមតែ ៧,០០០​តែប៉ុណ្ណោះ គឺ​ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ ហើយ​ដូច​យើង​ឃើញ​ហើយ​ថា ខេត្ត​ព្រះសីហនុ​មាន​ការរីកលូតលាស់​ខ្លាំង​នៅក្នុង​អំឡុង ពេល​៣​ទៅ​៤​ឆ្នាំ​ចុងក្រោយ​នេះ ដូច្នេះ​ការបញ្ចេញ​ទឹក​កខ្វក់​នេះ​ក៏​មាន​ច្រើន​ដែរ ដូច្នេះ​នៅ​ខេត្ត​នេះ​មាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​១៦​ហិកតា​របស់​ក្រសួង​សាធារណការ ហើយ​នឹង​ប្រភេទ​ប្រើប្រាស់​ជាតិគីមី​របស់​គណៈកម្មកា​រ​ឆ្នេរ​ដែល​លោក​បាន​សាងសង់​រួចហើយ​»​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ បើ​តាម​មន្ត្រី​រូបនេះ ស្ថានីយ៍​ទាំង​អស់នេះ​បម្រើ​ឱ្យ​ការ​ច្រោះ​ទឹក​កខ្វក់ ដើម្បី​ធានា​ថា មិនឱ្យ​មាន​ទឹក​កខ្វក់​ហូរ​ចូលទៅ​ក្នុង​សមុទ្រ ហើយ​ក្រៅពីនេះទៀត យើង​មាន​ស្ថានីយ​បូមទឹក​កខ្វក់ ដោយ​ទីតាំង​ខ្លះ​យើង​ដឹង​ហើយ​ថា​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​យើង​គឺ​មាន​ភ្នំ ដូច្នេះ​ស្ថានីយ​យើង​មាន​កន្លែង​ខ្លះ​មិន​អាច​ហូរ​ទៅ​តាម​ធម្មជាតិ​បាន​ត្រឹមត្រូវ​ទេ ដូច្នេះ​យើង​ត្រូវការ​មាន​ស្ថានីយ៍​បូម ជាក់ស្ដែង​យើង​មាន​ស្ថានីយ​បូម​៨​ទីតាំង ដែល​បម្រើការ​ឱ្យ​ការបូមទឹក​កខ្វក់ ដើម្បី​ឆ្ពោះ ទៅ​អាង​១៦​ហិកតា ឬក៏​ឆ្ពោះ ទៅ​ស្ថានីយ​បូមទឹក​កខ្វក់​ដែល​យើង​បាន​រៀបចំ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមទៀតថា ចំពោះ​គម្រោង​ថ្នាក់ក្រោម​ជាតិ ក៏​សម្រេច​បាន​គម្រោង​សាងសង់ និង​ជួសជុល​ផ្លូវ​ចំនួន​៤៤​ខ្សែ ដែល​មាន​ប្រវែង​សរុប​៤៣​គីឡូម៉ែត្រ ដែល​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​បេតុង និង​ជា​ផ្លូវ DBST ផងដែរ ដែល​សមិទ្ធ ផល​ទាំងអស់នេះ កើតចេញពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការចូលរួមចំណែក​កាន់​បន្ថយ​ភាពក្រីក្រ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែ​មាន​ភាពស្រស់ស្អាត និង​ទាក់ទាញ ជាពិសេស​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព នាពេល​អនាគត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.