ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

លោក វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា

លោក វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB Board Group) ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

គណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី រួមមាន ៖ (១).លោក Tony McDonald នាយកប្រតិបត្តិ ប្រចាំប្រទេសអូស្រ្តាលី ប្រទេសអាហ្សែបាយហ្សង់ ប្រទេសកម្ពុជា ប្រទេសហ្សកហ្ស៊ី ទីក្រុងហុងកុង ប្រទេសចិន ប្រទេសគីរីបាទី រដ្ឋសហព័ន្ធមីក្រូនេស៊ី ប្រទេសណូរុ ប្រទេសប៉ាឡូ ប្រជុំកោះ សូឡូម៉ុន និងប្រទេសទូវ៉ាលូ (២).លោក Takahiro Yasui នាយកប្រតិបត្តិ ប្រចាំប្រទេសជប៉ុន និង (៣).លោក Sergio Lugaresi នាយកប្រតិបត្តិប្រចាំ ប្រទេសបែលហ្ស៊ិក ប្រទេសបារាំង ប្រទេសអ៊ីតាលី ប្រទេសព័រទុយហ្កាល់ ប្រទេសអេស្ប៉ាញ និងប្រទេសស្វីស ព្រមទាំង សហការីអមដំណើរ។

គោលបំណង នៃបេសកកម្មរបស់គណៈប្រតិភូ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ ADB មកកម្ពុជានាពេលនេះ គឺដើម្បីពិនិត្យ និងស្វែងយល់បន្ថែម អំពីកាលានុវត្តភាព និងបញ្ហាប្រឈមនានា នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ជារួម ជាពិសេសក្នុងបរិការណ៍ថ្មី នៃភាពមិនប្រាកដប្រជានៃជំងឺកូវីដ១៩, ការថមថយ នៃសេដ្ឋកិច្ចសកល ដែលបណ្តាល មកពីវិបត្តិ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយ និងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោង មួយចំនួន ដែលហិរញ្ញប្បទាន ដោយ ADB ក្នុងប្រទេសកម្ពុជា។

ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក វង្សី វិស្សុត បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារ អភិវឌ្ឍន៍អាស៊ី (ADB Board Group) និងសហការី ហើយជូនពរសូមឱ្យទទួលបានជោគជ័យ នៅក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបាន ផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ, ផ្នែកបច្ចេកទេស និងជាពិសេសការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

គណៈប្រតិភូក្រុមប្រឹក្សា នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងកោតសរសើរ និងអបអរសាទរ ចំពោះភាពជោគជ័យ លើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនត្រឹមតែអាចរក្សា បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គមក្នុងអំឡុង ពេលដ៏លំបាក នៃវិបត្តិសាកលនេះប៉ុណ្ណោះទេ តែថែមទាំងអាចបើកដំណើរការប្រទេស ពេញលេញឡើងវិញ លើគ្រប់វិស័យកាលពីពេលថ្មីៗ នេះទៀតផង។ គណៈប្រតិភូក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងកម្រិតនៃការអភិវឌ្ឍប្រទេស របស់កម្ពុជានាពេលនេះ ធៀបទៅនឹងរយៈកាលកន្លងទៅផងដែរ។

ក្នុងជំនួបពិភាក្សា ការងារនេះ, លោក វង្សី វិស្សុត និងគណៈប្រតិភូ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ ADB បានធ្វើការផ្លាស់ប្តូរមតិយោបល់ លើបញ្ហាមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងតួនាទីរបស់ ADB ក្នុងការឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រទេស សមាជិកនីមួយៗ ក៏ដូចជាបញ្ហាប្រឈមនានា និងសភាពការណ៍នៅក្នុងតំបន់ និងពិភពលោក។

ពាក់ព័ន្ធនឹងចំណុចនេះ លោក វង្សី វិស្សុត បានលើកឡើងថា ស្ថានភាពភូមិសាស្រ្ត នយោបាយនៅក្នុងតំបន់ និងពិភពលោក ក្នុងរយៈពេល១០ឆ្នាំខាងមុខ នឹងកាន់តែតានតឹងឡើង ហើយតំបន់អាស៊ីខាងកើត នឹងក្លាយជាចំណុចក្តៅ ជាងគេ។ ម្យ៉ាងវិញទៀត ចរន្តនិងនិន្នាការ នៃសកលភាវូបនីយកម្ម (Globalization) នឹងត្រូវបានជំនួសដោយតំបន់ភាវូបនីយកម្ម (Regionalization) ឬក៏អាចធ្លាក់ចុះរហូត ដល់កម្រិតប្រទេសទៀតផង។ ការណ៍នេះនឹងដាក់សម្ពាធ មកលើការ អភិវឌ្ឍសេដ្ឋកិច្ច ទាំងក្នុងកម្រិតតំបន់ និងពិភពលោក ក៏ដូចជានៅក្នុងកម្រិត ប្រទេសនីមួយៗ ព្រោះការធ្វើគោល នយោបាយ សេដ្ឋកិច្ចពឹងលើខ្លួនឯង ទាំងស្រុង (self-efficiency economy) នឹងមិនរួមចំណែក ដល់វិបុលភាព របស់ពិភពលោកទាំងមូលឡើយ។ ដូចនេះជម្រើសដែលល្អបំផុត និងតែមួយគត់ ដើម្បីដោះបញ្ហានេះ គឺការសម្របសម្រួលផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីជៀស វាងឱ្យបាននូវការប្រឈម ដាក់មុខគ្នា ប៉ុន្តែជំរុញការប្រកួតប្រជែង និងការបំពេញឱ្យគ្នាទៅវិញទៅមក រវាងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនានា ដែលមានស្រាប់ក្នុងតំបន់ ដូចជា ក្របខណ្ឌអាស៊ានបូក ជាមួយគ្រប់ដៃគូពាក់ព័ន្ធ (ASEAN Plus) និង RECP ជាដើម ក៏ដូចជាក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលទើបនឹងបង្កើតថ្មី ដូចជាក្របខណ្ឌសេដ្ឋកិច្ច ដើម្បីវិបុលភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ឬក៏ក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗទៀត ដែលអាចនឹងត្រូវបង្កើតឡើង នាពេលអនាគត។

លោកបានបន្តថា កម្ពុជា ក៏ដូចជាអាស៊ាន នឹងរីករាយក្នុងការចូលរួមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចទាំងអស់ ឱ្យតែក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទាំងនោះ ធានាបាននូវសន្តិភាព និងកិច្ចអភិវឌ្ឍក្នុងតំបន់ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមជ្ឈភាពរបស់អាស៊ាន។ លោកបានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសទទួល បាននូវវិបុលភាពតាមរយៈការបើកចំហរសេដ្ឋកិច្ច នៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ សូមប្រឆាំងនឹងការគាំពារនិយម ហើយបន្តគាំទ្រនូវនិន្នាការ នៃសកលភាវូបនីយកម្ម និងយន្តការពហុភាគីនិយម ក្នុងការគ្រប់គ្រងកិច្ចការពិភពលោក។ កម្ពុជាចង់ធ្វើជាមិត្តដ៏ល្អជាមួយគ្រប់ប្រទេសទាំងអស់ តែមិនចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ចំពោះមុខស្ថានភាពនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គួរសម្របនូវតួនាទី របស់ខ្លួនឱ្យស្របតាមសភាពការណ៍តំបន់ និងពិភពលោក ដើម្បីចូលរួមចំណែក ក្នុងការកសាងនូវទំនុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងរវាងប្រទេសសមាជិក ដោយមិនគួរផ្តោតតែទៅ លើកិច្ចអភិវឌ្ឍមួយមុខនោះទេ។ ជាមួយនេះ ADB ក៏ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលជាមួយធនាគារអភិវឌ្ឍ ផ្សេងៗទៀត ។ ក្រៅពីការជំរុញកំណើនបៃតង, ADB ក៏ត្រូវ ផ្តោតលើការ កាត់បន្ថយ វិសមភាពសង្គម ដើម្បីជំរុញការកសាងសង្គមមួយ ប្រកបដោយបរិយាប័ន្ន និងមានស្ថិរភាពក្នុងរយៈពេលយូរក្នុងតំបន់ផងដែរ ។

លោក វង្សី វិស្សុត ក៏បានធ្វើការជម្រាបជូនគណៈប្រតិភូ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី បានជ្រាបផងដែរ អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអគ្គមេបញ្ជាការផ្ទាល់ នៃសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានគ្រប់គ្រងសភាពការណ៍វិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងការដាក់ចេញនូវវិធាន ការអន្តរាគមន៍ទាន់ពេលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច អាជីវកម្ម និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជំនួយសង្គមដល់ក្រុមជនងាយរងគ្រោះ និងក្រីក្រប្រមាណជាង ៣ លាននាក់នៅទូទាំងប្រទេស។

លោកក៏បានធ្វើការជម្រាបជូន អំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈដ៏ល្អប្រសើរ របស់រាជរដ្ឋាភិបាលផងដែរ ដែលឆ្លុះបញ្ចាំង តាមរយៈចីរភាពនៃចំណូលថវិកាជាតិ ទោះបីស្ថិតក្នុងវិបត្តិនៃជំងីកូវីដ-១៩ ក៏ដោយ ជាពិសេសការសម្រេចបាននូវទំហំ នៃលំហរថវិកា (fiscal space) មួយសមស្រប ដែលបានផ្តល់លទ្ធភាព ដល់រាជរដ្ឋាភិបាលអាចប្រើប្រាស់ធនធាននេះ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមិនចាំបាច់បង្កើន ការខ្ចីបុលពីខាងក្រៅ ដូចបណ្តាប្រទេសមួយចំនួន។

លោកបានបន្តថា បើទោះបីជាកម្ពុជាបានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែនៅចំពោះមុខ កម្ពុជាមើលឃើញ អំពីបញ្ហា ប្រឈមមួយចំនួន ដែលមានដូចជា បញ្ហាវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជម្លោះភូមិសាស្រ្ត នយោបាយដែលបាននិង កំពុងកើតមានឡើង ហើយបានបង្ក ជាកង្វល់ និង វិបត្តិសេដ្ឋកិច្ចជាសាកល ដោយបានផ្តល់ផលប៉ះពាល់ ទាំងដោយផ្ទាល់និង ដោយប្រយោលនៅទូទាំង ពិភពលោក រួមទាំងកម្ពុជាផងដែរ។ ក្នុងបរិកាណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំរៀបចំ និងអនុវត្តយុទ្ធសាស្រ្ត និងគោលនយោបាយអាទិភាពរបស់ខ្លួន ដើម្បីគ្រប់គ្រង និងកាត់បន្ថយផល ប៉ះពាល់សេដ្ឋកិច្ច-សង្គម ជាពិសេសកាត់បន្ថយការ រងសម្ពាធនៃអតិផរណារ ជាសាកល តាមរយៈការគិតគូរអំពីលទ្ធភាពក្នុងការបន្តផ្តល់ជំនួយសង្គមដល់ក្រុមប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងក្រីក្រ (ក្រ១ និងក្រ២) ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ រហូតដល់ឆ្នាំ២០២៣ ហើយពង្រីកកម្មវិធីជំនួយ សង្គមនេះ ចំពោះក្រុមប្រជាពលរដ្ឋដែលក្បែរក្រ ឬក្បែរបន្ទាត់ភាព ក្រីក្រ (Near poor) ទន្ទឹមនឹងការជំរុញអនុវត្តនូវ ក្របខ័ណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់ នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ២០២១-២០២៣ ដែលបានដាក់ចេញកន្លងមក។

លោក វង្សី វិស្សុត បានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់នូវសុភវិនិច្ឆ័យ ចំពោះកម្ពុជា និងបានថ្លែងអំណរគុណដល់ ADB ចំពោះវឌ្ឍនភាពក្នុងការអនុវត្តយុទ្ធសាស្ត្រភាព ជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ (Country Partnership Strategy – CPS 2019-2023) ជាមួយនឹងកិច្ចសហការរៀបចំសេចក្តីព្រាង ស្តីពីគម្រោង/កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២៣-២០២៥ (Indicative Country Pipeline and Monitoring-ICPM 2023-2025) ដែលក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងទទួលបាន ហិរញ្ញប្បទានពី ADB ចំនួនប្រមាណជាង ៩៦៥ លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ជំរុញការអភិវឌ្ឍ លើវិស័យអាទិភាពសំខាន់ៗ របស់កម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.