ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

វរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ បើកវគ្គហ្វឹកហ្វឺនពង្រឹង បំប៉នជំនាញអាវុធគាំទ្រ ក្បាច់គុនយុទ្ធខម កងយោធពលខេមរភូមិន្ទ និង ម្ចាស់ការតាមបណ្តាកងឯកភាពចំណុះ

វរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ បើកវគ្គហ្វឹកហ្វឺនពង្រឹង បំប៉នជំនាញអាវុធគាំទ្រ ក្បាច់គុនយុទ្ធខម កងយោធពលខេមរភូមិន្ទ និង ម្ចាស់ការតាមបណ្តាកងឯកភាពចំណុះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

វរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ បើកវគ្គហ្វឹកហ្វឺនពង្រឹង បំប៉នជំនាញអាវុធគាំទ្រ ក្បាច់គុនយុទ្ធខម កងយោធពលខេមរភូមិន្ទ និង ម្ចាស់ការតាមបណ្តាកងឯកភាពចំណុះ

(ខេត្តឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វរសេនាតូចលេខ៤២១ ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹង បំប៉នជំនាញអាវុធគាំទ្រ ក្បាច់គុនយុទ្ធខម កងយោធពលខេមរភូមិន្ទ និងម្ចាស់ការតាមបណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៤២ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤។

ជាមួយគ្នានេះឧត្តមសេនីយ៏ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានឲ្យដឹងថា៖ ពាក់ព័ន្ធភារកិច្ចចំពោះមុខ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងអង្គភាព ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខ ក៏ដូចជាភារកិច្ចក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវបានរឹងមាំស្របតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដោយឈរលើស្មារតី យកចិត្តទុកដាក់ ដោយបានការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈផ្សេងៗ ពីសំណាក់មេបញ្ជាការកងទ័ពជើងគោក ឲ្យបានដំណើរការលើការងារទៅតាមទិសដៅ នៃផែនការដែលបានកំណត់ ។

ថ្លែងនៅក្នុងឱកាលនោះដែរឧត្តមសេនីយ៍ឯក ពៅ ហេង ជំនួសមុខឲ្យឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកបានចាត់ទុកថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញក្នុងឆ្នាំ២០២២ ដែលប្រារព្ធបើកវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណ ភាពទឹកដី នៃមាតុភូមិយើង សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំង។

លោកមេបញ្ជាការយោធភូមិភាគទី៤ បានផ្តាំផ្ញើរដល់កម្មសិក្សាការីទាំងអស់ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អស័កសមជា កងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ ។
នៅក្នុឱកាសនោះឧត្តមសេនីយ៍ឯក ពៅ ហេង បានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល សម្រាប់ផ្គត់ផ្គង់ដល់សិក្ខាកាមក្នុងពេលចុះកម្មសិក្សាផងដែរ ៕

សូមបញ្ជាក់ថា តាមបាយការណ៍ហ្វឹកហ្វឺន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉ន់ជំនាញមាន ៤វគ្គ រួមមាន៖ វគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចលេខ៤២១ , វគ្គហ្វឹកហ្វឺនបំប៉នជំនាញគាំទ្រ
, វគ្គហ្វឹកហ្វឺនក្បាច់គុនយុទ្ធខម កងយោធពលខេមរភូមិន្ទ និងវគ្គហ្វឹកហ្វឺនម្ចាស់ការតាមបណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៤២ មាន រយៈពេលសិក្សាមានចំនួន ៤៥ថ្ងៃ សិក្ខាកាមសរុបចំនួន ១៥០នាក់ផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.