ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

សមត្ថកិច្ចបង្រ្កាបគ្រឿងញៀន២កន្លែងប្រមូលបានគ្រឿងញៀន ៨៦គីឡូក្រាម និងឃាត់ខ្លួនជនជាតិចិន ៣នាក់

សមត្ថកិច្ចបង្រ្កាបគ្រឿងញៀន២កន្លែងប្រមូលបានគ្រឿងញៀន ៨៦គីឡូក្រាម និងឃាត់ខ្លួនជនជាតិចិន ៣នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចបង្រ្កាបគ្រឿងញៀន២កន្លែងប្រមូលបានគ្រឿងញៀន ៨៦គីឡូក្រាម និងឃាត់ខ្លួនជនជាតិចិន ៣នាក់

(ភ្នំពេញ)៖ គ្រឿងញៀនទម្ងន់ ៨៦គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបដល់ទីតាំង ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

គ្រឿងញៀន ៨៦គីឡូក្រាម ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើសន្និសីទកាសែតបង្ហាញសាធារណជននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដោយមន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃីង សារ៉ាត់។ ក្នុងប្រតិបត្តិការចុះបង្រ្កាបកន្លែងស្តុកសារធាតុញៀនចំនួន២កន្លែងដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺមានទីតាំងឋិតនៅផ្ទះ លេខ៨១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ និងមួយកន្លែងទៀតមានទីតាំងឋិតនៅសណ្ឋាគារសមុទ្រខៀវ បន្ទប់១៦០៨ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលទីតាំងទាំងពីរកន្លែងនេះជាករណីពាក់ព័ន្ធគ្នា។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងកែច្នៃទាំងពីរកន្លែងខាងលើនេះ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងបានរឹបអូសវត្ថុតាងជាសារធាតុញៀនទម្ងន់៨៦គីឡូក្រាម ឧបករណ៍កែច្នៃបានមួយចំនួន និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០៣នាក់៖
ទី១-ឈ្មោះ ជូ ស៊ី ជៀ ភេទប្រុស ជាជនជាតិចិនតៃវ៉ាន់ទី២-ឈ្មោះ លី ជឺ ភេទប្រុស ជាជនជាតិចិន
ទី៣-ឈ្មោះ ផឹង ជិងឈឹង ភេទប្រុស ជាជនជាតិចិន។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានមានប្រសាសន៍បញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យលើកកម្ពស់សកម្មភាព ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនដែលនាំចូលពីក្រៅប្រទេស ដោយខិតខំពន្លាតនីតិវិធីស្រាវជ្រាវរកខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ដើម្បីបង្រ្កាបឱ្យដល់ឫសគល់កាលពីពេលថ្មីៗនេះ ទើបកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ខិតខំស្រាវជ្រាវរហូតដល់ការចុះបង្ក្រាបដល់ទីតាំងទាំង២កន្លែងខាងលើ។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញអនាគតរបស់យើង គ្រួសារយើង ជាពិសេសសង្គមជាតិរបស់យើងទាំងមូល។

សូមបញ្ជាក់ថា ការបង្រ្កាបទីតាំងស្តុកគ្រឿងញៀនទាំង២កន្លែង ដែលរឹបអូសបានសារធាតុញៀនប្រមាណ ៨៦ គីឡូក្រាម និងមនុស្សចំនួន ៣នាក់ ជាជនជាតិចិននេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.