ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ថ្ងៃទី៤ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

ថ្ងៃទី៤ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា សភាពការណ៍ទូទៅសម្រាប់ថ្ងៃទី៤ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន  ទទួលបាននៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា តាមការសង្កេតឃើញថា ការឃោសនាបោះឆ្នោតថ្ងៃទីបួននេះ នៅតាមបណ្ដាខេត្តមួយចំនួន មានការហែក្បួនតិចតួចប៉ុណ្ណោះ ប៉ុន្តែសកម្មភាពនៃការជួបប្រជុំ ការចែកខិត្តប័ណ្ណតាមផ្ទះ ការចាក់មេក្រូផ្សព្វផ្សាយ គឺនៅតែផុលផុស។ ជាក់ស្ដែងនៅខេត្តកណ្ដាល គណបក្សប្រជាជនកម្ពុជា បានចែកខិត្តប័ណ្ណក្នុងឃុំ សង្កាត់ទាំង១២៧ មានអ្នកចូលរួមចំនួន ៤,០៤០នាក់ ការជួបប្រជុំនៅទីស្នាក់ការគណបក្សដែលមានអ្នកចូលរួមប្រមាណ ១២,១២០នាក់ និងការចាក់មេក្រូនៅតាមទីតាំងនានាដែលមានអ្នកចូលរួមប្រមាណ ១៥,១៥០នាក់។

ដោយឡែកគណបក្សភ្លើងទៀន បានធ្វើការហែក្បួនឃោសនាក្នុងឃុំចំនួន២ នៃស្រុកល្វាឯម ដែលមានអ្នកចូលរួមប្រមាណ ៥០នាក់ ព្រមទាំងបានធ្វើការចែកខិត្តប័ណ្ណ ក្នុងឃុំ សង្កាត់ទាំង១២៧ ដែលមានអ្នកចូលរួមប្រមាណ ៨៧៩នាក់ ការចាក់មេក្រូនៅតាមទីតាំងនានាដែលមានអ្នកចូលរួម ៦៧៥នាក់ រីឯគណបក្សនយោបាយផ្សេងទៀតធ្វើសកម្មភាពចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយផងដែរ។ ក្រៅពីនេះ នៅខេត្តសៀមរាប គណបក្សភ្លើងទៀន បានធ្វើការហែក្បួននៅតាមឃុំ សង្កាត់ចំនួន១១ មានអ្នកចូលរួមប្រមាណ ៥,៥៦០នាក់។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.