ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

រដ្ឋមន្ត្រីយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោក ថាន់ ឡេង ជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរីជំនួសលោក ទៀង សុថា ដែលត្រូវទៅបម្រើការងារជា ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង

រដ្ឋមន្ត្រីយុត្តិធម៌ ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោក ថាន់ ឡេង ជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរីជំនួសលោក ទៀង សុថា ដែលត្រូវទៅបម្រើការងារជា ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(មណ្ឌលគិរី)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់ លោក ថាន់ ឡេង ជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរីជំនួស លោក ទៀង សុថា ដែលត្រូវបានថ្នាក់លើផ្ទេរឲ្យទៅបម្រើការងារ ជាចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង។

ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្តមណ្ឌលគិរី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង និងមន្ទីរ-អង្គភាពជុំវិញខេត្តមណ្ឌលគិរីបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

លោក ថាន់ ឡេង បានទទួលត្រាចូលកាន់តំណែងថ្មីជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងបានឡើងប្តេជ្ញាចិត្តធ្វើយ៉ាងណាធានាការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពស្មារតីទទួលខុសត្រូវ សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងសម្រេចឲ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។

ជាមួយគ្នានោះដែរ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោកអតីតប្រធានសាលាដំបូងខេត្តមណ្ឌលគិរី នាពេលកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងការដឹកនាំ អនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសសង្ឃឹមថា លោកប្រធានសាលាដំបូងខេត្តមណ្ឌលគិរីថ្មី បន្តសហការ និងមានទំនាក់ទំនងល្អលើវិស័យយុត្តិធម៌ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធិផលល្អៗថែមទៀត។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ ចៅក្រម-ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម-ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណចំពោះ អភិបាលខេត្តមណ្ឌលគិរីថ្នាក់ដឹកនាំខេត្ត អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នាពេលកន្លងមក។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះ ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបន្តទៀត ជាពិសេសជាមួយ លោក ថាន់ ឡេង ដែលជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរីទើបនឹងចូលកាន់មុខតំណែងថ្មី ឱ្យអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.