ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ជនសង័្សយក្នុងករណីរំលោភលេីទំនុកចិត្តម្នាក់​និងអ្នកទទួលបញ្ចាំម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់

ជនសង័្សយក្នុងករណីរំលោភលេីទំនុកចិត្តម្នាក់​និងអ្នកទទួលបញ្ចាំម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជនសង័្សយក្នុងករណីរំលោភលេីទំនុកចិត្តម្នាក់​និងអ្នកទទួលបញ្ចាំម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់

បាត់ដំបង÷កាលពីថ្ងៃ​ អាទិត្យ​៧រោច​ខែ​ពិសាខ​ឆ្នាំ​ខាល​ចត្វាស័​ក​ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី​ ២២ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥និង១៣នាទី​នៅចំណុចភូមិរំ​ចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់​ដំ​បង​​ អនុវត្ត​តាម​យោបល់ដឹកនាំរប​ស់​លោក​ឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង​ក៏ដូចជា​ យោ​បល់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នង​ការរង​ ផែន​ការ​ងារ​​នគរបាល​ព្រហ្ម​ទណ្ឌ​និង​លោក​វរសេនីយ៍​ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ជំនួយ​ការ​ដឹកនាំ​កា​រិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និងដោយបានការ​សម្រ​បស​ម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សា​លាដំបូង​ខេត្តបាត់ដំបង​ ផងនោះលោក​វរ​ សេ​នីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ ន​គរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ រំលោភលើទំ​នុក​ចិត្ត(​បញ្ចាំម៉ូតូ)០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន០២ នាក់​គឺឈ្មោះ​ ប៉េ សីហា (ហៅខ្វាក់) ភេទ​ប្រុស​ អាយុ​ ៣៨ឆ្នាំ​ មានទីលំនៅ​ភូមិរំចេក៤ សង្កាតរតនៈ ក្រុងនិងខេត្ត​បាត់ដំបង​(អ្នកយកម៉ូតូទៅបញ្ចាំ) និងឈ្មោះ អ៊ូច សារ៉ន ភេទប្រុស អា​យុ​៥៣ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបា​ត់ដំបង(អ្នកទទួលម៉ូតូបញ្ចាំ)។
-ដកហូតវត្ថុតាង៖
– ម៉ូតូ​ម៉ាកហុងដាឌ្រីមចំនួន ០៦គ្រឿង និងម៉ូតូម៉ាកហុងដាស្កុបពី ចំនួន ០៣ គ្រឿង។

សូមជម្រាបជូនថា កាលពីថ្ងៃទី​ ១៣ ខែ​ ឧសភា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រមាណ១៥និង៣០​នាទី​នៅ​ចំណុច​ភូមិ​រំចេក៤សង្កាត់រតនៈ ក្រុងនិងខេត្ត​បាត់ដំបង​ ជនសង្ស័យ​ឈ្មោះ ប៉េ សី ហា បានខ្ចីម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបន្ទាយមានជ័យ 1C-6938 ពីជនរងគ្រោះឈ្មោះ ខៀវ សុថាភេទប្រុស អាយុ៤​៤ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង ទៅញ៉ាំអី តែពេលខ្ចីម៉ូតូបាន​ហេីយក៏យកទៅបញ្ចាំនឹងឈ្មោះ អ៊ូច សារ៉ន​ ដោ យគ្មានឯកសារអ្វីទាំងអស់ ។

ដោយឃើញសកម្មភាពរបស់ជនសង័្សយបែប​នេះជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមក​សមត្ថកិច្ចនគរបាលហើយឆ្លងតាមរយៈការស្រាវ ជ្រាវស៊ើបអង្កេត សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ​និងឈានដល់ការឃាត់​ខ្លួនជនសង័្សយ រួចនាំទៅ​ដល់កន្លែងទទួលបញ្ចាំឃាត់ខ្លួនម្ចាស់ទីតាំងនិងដកហូតម៉ូតូរបស់ជនរងគ្រោះរួមនឹងម៉ូតូពាក់ព័ន្ធផ្សេងទៀតសរុបចំនួន០៩គ្រឿង។

បច្ចុប្បន្ន​សមត្ថកិច្ចការិយាល័យ​ជំនាញ​កំពុង​ក​សាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់​ការ​បន្ត​តាម​នីតិវិធី​ ច្បាប់​ រីឯម៉ូ​តូជនងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.