ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

វីវរធំហើយៗលោកបណ្ឌិត​ គួយ​ ធាវី​ ជាជនសង្ស័យ រងការចោទប្រកាន់ ពីសំណាក់ជនរងគ្រោះ ចំនួន ៦៦ នាក់ ពី​បទ : ររំលោភលើទំនុកចិត្ត ឆបោកប្រាក់ពួកគាត់អស់ចំនួនជាង ២០ ម៉ឺន ដុល្លាអាមេរិក

វីវរធំហើយៗលោកបណ្ឌិត​ គួយ​ ធាវី​ ជាជនសង្ស័យ រងការចោទប្រកាន់ ពីសំណាក់ជនរងគ្រោះ ចំនួន ៦៦ នាក់ ពី​បទ : ររំលោភលើទំនុកចិត្ត ឆបោកប្រាក់ពួកគាត់អស់ចំនួនជាង ២០ ម៉ឺន ដុល្លាអាមេរិក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

វីវរធំហើយៗលោកបណ្ឌិត​ គួយ​ ធាវី​ ជាជនសង្ស័យ រងការចោទប្រកាន់ ពីសំណាក់ជនរងគ្រោះ ចំនួន ៦៦ នាក់ ពី​បទ : ររំលោភលើទំនុកចិត្ត ឆបោកប្រាក់ពួកគាត់អស់ចំនួនជាង ២០ ម៉ឺន ដុល្លាអាមេរិក 
ខេត្តប៉ៃលិន ៖ ព្រឹកថ្ងៃទី​២៤​ ខែឧសភា​ ឆ្នាំ​២០២២​ បុរសម្នាក់ ជាម្ចាស់ភាគហ៊ុនវិនិយោគ អចលនទ្រព្យ ពុះដីឡូត៍មួយកន្លែងយីហោ«គួយ ធាវី» ស្ថិតនៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន បានអះអាងថា ខ្លួនចាញ់បោកគ្រូជោគជ័យផ្នែកអចលនទ្រព្យម្នាក់ អស់ប្រាក់ជាង៦០០០ដុល្លារ ត្រូវគ្រួសារស្តីបន្ទោស ខណ:ក្រុមការងារសរុបចំនួន៦៦នាក់ ចាញ់បោកអស់ជាង២០ម៉ឺនដុល្លារ ថែមទាំងទទួលរងការជេរប្រមាថមើលងាយ គម្រាមកំហែង តាមរយ:ការឡាយវីដេអូ (Video Live) ក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងថែមទៀត លុះទ្រាំមិនបានក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន។
  ប្រភពព័ត៌មានបានឱ្យដឹងថា ៖ គ្រូជោគជ័យដែលគេអះអាងថា បោកប្រាស់ថវិកាវិនិយោគដីឡូតិ៍ អស់ជាង២០ម៉ឺនដុល្លារ មានឈ្មោះ គួយ ធាវី ភេទប្រុស អាយុ៦២ឆ្នាំ មានប្រពន្ធ ឈ្មោះ ចាន់ សុភ័ក្ត្រ អាយុ៣៩ឆ្នាំ រស់នៅផ្ទះលេខ៥៥ ផ្លូវលំ ភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមលោក ឡៃ វណ្ណា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានរៀបរាប់ទាំងក្តីឈឺចាប់ឱ្យដឹងថា៖ កាលពីអំឡុង ខែឧសភា ឆ្នាំ២០១៩ លោក និងក្រុមការងារ មកពីតាមបណ្តាខេត្តនានា ដូចជា ៖ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀម រាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ សរុប៦៦នាក់ បានចូលរួមសិក្ខាសាលាជាលើកទី១ ជាមួយលោកបណ្ឌិត គួយ ធាវី នៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងលើកទី២ នៅខេត្តប៉ៃលិន ក្នុងឆ្នាំដដែល។ លោកបន្តថា ពេលចប់ការបង្រៀន ម្នាក់ៗ យល់ពីគោលបំណងក្រុមហ៊ុនអចលនទ្រព្យ ក៏នាំគ្នាប្រមូលលុយបាន សរុបជាង ២០០,០០០ដុល្លារ ឱ្យទៅគ្រូជោគជ័យបោកប្រាស់ ឈ្មោះ គួយ ធាវី ទិញដី ដែលមានទំហំជាង២ហិកតា ពីម្ចាស់ដីឈ្មោះ ណុប សេរីយុទ្ធ អតីតស្នងការរងនគរបាលខេត្តប៉ៃលិន នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួចក៏ពុះអង្កន់ជាឡូតិ៍លក់តែម្តង។ លោកបន្តទៀតទាំងហួសចិត្តថា ដោយសារការជឿទុកចិត្តចំពោះលោកបណ្ឌិត គួយ ធាវីទើបក្រុមការងារលោកទាំង៦៦នាក់ បានដាក់ភាគហ៊ុន តាមលទ្ធភាពទិញដីរួមគ្នា បន្ទាប់មកក៏ពុះជាឡូតិ៍បាន១២៣ឡូតិ៍ ដែលមានក្បាលប្រវែង៥ទៅ១០ម៉ែត្រ បណ្តោយប្រវែង២០ម៉ែត្រ ហើយលក់ត្រឹមតែរយ:ពេល៣ខែប៉ុណ្ណោះ គឺអតិថិជនទិញ និងបង់រំលោះអស់រលីង ដោយអ្នកខ្លះទិញ១ទៅ២ឡូតិ៍ ខ្លះទិញ៣ទៅ៤ឡូតិ៍ ក្នុង១ឡូតិ៍ តម្លៃ៣០០០ ទៅ៤៦០០ដុល្លារ និងកន្លែងខ្លះលក់តម្លៃជាង១ម៉ឺនដុល្លារ។ ដោយសារការជឿទុកចិត្ត និងគិតថា គាត់ជាមនុស្សល្អ ជាសាស្រ្តាចារ្យម្នាក់ មានចំណេះដឹងខ្ពង់ខ្ពស់គួរឱ្យគោរពរាប់អាន ទើបហ៊ានចូលហ៊ុនទិញដីនោះ ដោយអ្នកខ្លះបានប្រគល់លុយសុទ្ឋផ្ទាល់ដៃ អ្នកខ្លះវេរតាមវីង អ្នកខ្លះទៀត វេរពីធនាគារអេស៊ីលីដា និងABAជាដើម»។  ទោះបីជាប្រពន្ធកូនហាមឃាត់ ក៏មិនព្រមស្តាប់ដែរ លុះក្រោយមកមានការស្តីបន្ទោសពីក្រុមគ្រួសារយ៉ាងខ្លាំងស្ទើរតែងើបមុខមិនរួច។   

រហូតមកដល់ពេលនេះ ម្ចាស់ដីខាងលើកំពុងរកវិធីកាត់ដីតាមចំនួនទឹកប្រាក់ នៅសល់ជាង៥០០០០ដុល្លារ ត្រលប់មកវិញ ដោយឱ្យតម្លៃ១ម៉ែត្រការ៉េ ត្រឹមតែ១១ដុល្លារ ដូចអ្វីដែលបានលក់ជូនក្រុមហ៊ុនដីឡូតិ៍ប៉ុណ្ណោះ។ លោកក៏ទទូចសុំឱ្យខាងសាលាដំបូងខេត្តប៉ៃលិន ចាត់ការចំពោះរឿងការរំលោភទំនុកចិត្ត ការជេរប្រមាថមើលងាយ និងការគម្រាមកំហែងនេះ ឱ្យបានឆាប់រហ័សខណ:រហូតមកដល់ពេលនេះ អស់រយ:ពេលជាង២ខែហើយ មិនទាន់ទទួលបានលទ្ធផល ដោយខាងតុលាការហៅសួរនាំម្តងទៅ២ដងដែរ។
តាមពាក្យបណ្តឹងចូលអយ្យការអម សាលាដំបូងខេត្តប៉ៃលិន ចុះលេខ១០៩ ចុះថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២២ អមដោយស្នាមមេដៃ និងមានការប្រថាប់ត្រាពីមេធាវីលោក ហែម ពល មានកម្មវត្ថុចែងថាសូមប្តឹងពីឈ្មោះ គួយ ធាវី ភេទប្រុស កើតឆ្នាំ១៩៦០ សញ្ជាតិខ្មែរកាន់អត្តសញ្ញាណប័ណ្ណ លេខ០១០ ៨៩០ ៦៩៣ ទីលំនៅបច្ចុប្បន្ន ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទរំលោភទំនុកចិត្ត បទជេរប្រមាថ និងបទគំរាមកំហែង ប្រព្រឹត្តិនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីឆ្នាំ២០១៩ យោងតាមមាត្រា391, 394, 307, និងមាត្រា២៣១នៃក្រមព្រហ្មទណ្ឌ។ ម្យ៉ាងវិញទៀត ដោយមានជំនឿ ទុកចិត្តលើសមត្ថភាពរបស់គាត់ក៏បានដាក់ទុនចូលហ៊ុន តាមលទ្ឋភាពរបស់សមាជិកនីមួយៗ សរុបជាទឹកប្រាក់មានចំនួន២៧៦,៥១៨ដុល្លារ (តម្លៃដី)។ ពាក្យបណ្តឹងបន្តថា បន្ទាប់ពីដំណើរការពុះដីឡូត៍លក់បានប្រាក់ ជាបន្តបន្ទាប់បុរស ខាងលើ បានបង្ករឿងប្រឌិតកំហុសដេញកំចាត់កំចាយឱ្យដកខ្លួមម្តងម្នាក់ៗ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក គួយ ធាវី បានឱ្យដឹងថា ៖ អ្នកដែលចូលភាគហ៊ុនជាមួយលោក ជាអ្នកចង់ផ្តួលលោក ហើយមេការដីឡូតិ៍ជាច្រើន ត្រូវបានប្តូរ ដោយសារតែជាក្រុមអ្នកបង្ករឿងក្នុងដីឡូតិ៍ ធ្វើឱ្យលោកធ្លាក់មកដល់ស្ថានភាពសព្វថ្ងៃ។ លោកបន្តថាលោកត្រូវប្តឹងយូរហើយ ក៏ត្រូវប្តឹងឥឡូវនេះដែរ តែមិនចង់រវល់ទេ ចង់ទុកពេលធ្វើការងារល្អជាង។ លោកបញ្ជាក់ថា គេបង្ករឿងច្រើនណាស់ចំពោះខ្លួនតែលោកទុកឱ្យខាងស្ថាប័នយុត្តិធម៌ដោះស្រាយ និងរកខុសត្រូវចំពោះបញ្ហានេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.