ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

បទល្មើសនេសាទនៅខេត្តពោធិ៍សាត់ មានការថយចុះ ក្រោយអាជ្ញាធរអប់រំផ្សព្វផ្សាយដល់ពលរដ្

បទល្មើសនេសាទនៅខេត្តពោធិ៍សាត់ មានការថយចុះ ក្រោយអាជ្ញាធរអប់រំផ្សព្វផ្សាយដល់ពលរដ្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ ពោលគិតចាប់ពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សកម្មភាពនៃប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានការថមថយច្រើន។

អាជ្ញាធរបានបញ្ជាក់ថា ការថយថុះនេះ គឺដោយសារតែប្រជានេសាទបានជ្រួតជ្រាប ពីការអប់រំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងវិស័យជលផល ដែលក្រុមការងារបានចុះរហូតទៅដល់១០លើក និងមានអ្នកចូលរួម៤៥០នាក់។ បន្ថែមពីនោះ ក្រុមការងារក៏បានបន្តបោះបង្គោលអភិរក្ស បានចំនួន១០ដើម (នៅដីរនាត០៥ដើម, នៅកំពង់ប្រាក់០៥ដើម) និងជ្រុំបង្គោលកំពង់ប្រាក់ បានចំនួន៦០០ដើម/៣ហិកតា។

នេះបើតាមការលើកឡើងរបស់សមត្ថកិច្ចជំនាញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារអនុវត្តកន្លងមក លើការបង្ក្រាបបទល្មើសជលផល ក្នុងសាស្ត្រខេត្តពោធិ៍សាត់ ដែលដឹកនាំលោក តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

សូមជម្រាបជូនថា ផ្អែកតាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលអង្គភាពព័ត៌មាន ទទួលបានបញ្ជាក់ថា លទ្ធផល និងសកម្មភាព របស់អនុគណៈកម្មការ និងក្រុមការងារថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សម្រេចបាន៖

* ដកហូត រឹបអូសវត្ថុតាងបទល្មើសជលផល៖ កាណូតសំបកឈើភ្ជាប់ម៉ាស៊ីនឆាយណា ចំនួន០៣គ្រឿង, មងរាយប្រវែង៦,០០០ម៉ែត្រ, ធុងក្លាស្សចំណុះ៣០០លីត្រ ចំនួន០១ធុង និង៣០លីត្រ ចំនួន០១ធុង និងត្រីខូចគុណភាពចំនួន៤០គីឡូក្រាម។

* បំផ្លាញចោលវត្ថុតាងបទល្មើសជលផល៖ លូកងស្បៃមុង ចំនួន៣៦គ្រឿង, របាំងស្បៃមុង ប្រវែង២,២០០ម៉ែត្រ (១៨ខ្សែ), បង្គោល ចំនួន៧៣០ដើម, ចាក់លែងត្រីចម្រុះ៣០គីឡូក្រាម, មងរាយប្រវែង២,៨០០ម៉ែត្រ, សម្រាស់មែកឈើ (១៥ម៉ែត្រ គុណ១៥ម៉ែត្រ) ចំនួន១០កន្លែង និង (១០ម៉ែត្រ គុណ១០ម៉ែត្រ) ចំនួន០៣កន្លែង។

ជាមួយគ្នានោះ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា សរុបយោងគិតចាប់ពីថ្ងៃទី០៧ ខែមីនា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ អនុគណៈកម្មការ និងក្រុមការងារថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានរឹបអូស ដកហូត កាណូត បានចំនួន២០គ្រឿង, ទូក បានចំនួន០៩គ្រឿង, អួនអូសទឹកសាប បានចំនួន១៣វង់, ឈឹបយន្ត បានចំនួន០៣គ្រឿង, អួន បានចំនួន០៦វង្ស, បង្គោល បានចំនួន២០១០ដើម, លបប្រើស១០០ បានចំនួន១១០ខ្សែ និងកំណត់មុខសញ្ញាចាប់ឃាត់ខ្លួនមនុស្ស បានចំនួន២០នាក់។

លោកអនុប្រធានមន្ទីររូបនោះ បានបញ្ជាក់បន្ថែមថា ជុំវិញប្រតិបត្តិការបង្ក្រាបខាងលើ ក៏មានបញ្ហាប្រឈម និងផលលំបាកជាច្រើន ដោយសារកិច្ចសហការចូលរួម ពីប្រជាពលរដ្ឋ គឺមិនទាន់ទូលំទូលាយ, ការយល់ដឹង និងការចូលរួមគោរពច្បាប់ នៅមានកម្រិត, ប្រេងឥន្ធនៈ និងថវិកាមានមិនគ្រប់គ្រាន់ តាមការងារចាំបាច់ និងតម្រូវការជាក់ស្តែង សម្រាប់គាំទ្រសកម្មភាពយុទ្ធនាការពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ឲ្យកាន់តែមានប្រសិទ្ធភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.