ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ខេត្តបន្ទាយមានជ័យ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ១និងភូមិចក ដែលមាន ៣,២៥៤ក្បាលដី

ខេត្តបន្ទាយមានជ័យ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ១និងភូមិចក ដែលមាន ៣,២៥៤ក្បាលដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ បានថ្លែងនៅព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ១ និងភូមិចក ជាម្ចាស់សម្គាល់អចលនវត្ថុ ឬ ប័ណ្ណកម្មសិទ្ធិ លើកាចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដី ចំនួន ៣,២៥៤ក្បាលដី ត្រូវរូតរះមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណកម្មសិទ្ធិនេះ នៅក្នុងវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២។

លោកបន្តថា ប្រសិនប្រជាពលរដ្ឋណា ពុំទាន់មានពេលវេលាមកទទួលយក ផុតកំណត់ សូមធ្វើការទំនាក់នំនង មកមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីមកយកប័ណ្ណកម្មសិទ្ធិនេះ។

លោក អាង ណារិទ្ធ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណកម្មសិទ្ធិ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ១និងភូមិចក មាន៥ដំណាក់កាលនិង ៥យ៉ាង ទើបអាចចេញប្លង់រឹងឲ្យបាន រួមមាន៖

១៖ ត្រៀមរៀបចំគឺជាការកំណត់ធ្វើការវិនិច្ឆ័យការបង្កើតគណៈកម្មាធិការរដ្ឋបាល ជូនដំណឹងកិច្ចប្រជុំនឹងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ
២៖ ប្រតិបត្តិការបច្ចេកទេសចុះវាស់វែង និងធ្វើការវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
៣៖ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលមានរយៈពេល១៥ ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះនិង ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានដំណីរការ
ខុសឆ្គង។ ផុតរយៈពេលកំណត់នៃការបោះផ្សាយ ប្រជាពលរដ្ឋមិនអាចជំទាស់បន្តបានទៀតឡើយ។ សូមបញ្ជាក់ផងដែរថា ពេលកំពុងប្រារព្ធធ្វើពិធីបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យមានរយៈពេល ១៥ថ្ងៃនេះ ទុកឲ្យបងប្អូនពិនិត្យនិងតែតម្រូវ។
៤៖ សម្រេចលើឯកសារវិនិច្ឆ័យបាយរការណ៍ ពីលទ្ធផលនៃការបិទផ្សារជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មាធិការរដ្ឋបាល ជូនអភិបាលខេត្ត ដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនទាន់មានទំនាស់
៥៖ ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណជូនម្ចាស់ដីបានហើយ។

លោក អាង ណារិទ្ធ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋរស់នៅភូមិ១ និងភូមិចកមានក្បាលដីសរុបមានចំនួន ៣,២៥៤ក្បាលដី ក្នុងនោះភូមិ១ក្បាដី ១,៨១០ក្បាលដី និងភូមិចកមានក្បាលដី ១,៤៤៤ក្បាលដី។ ក្នុងនោះមានដីលំនៅដ្ឋាន ដីកសិកម្ម ដីអាងទឹក ដីវត្ត ដីទំនាស់ និងដីគ្មានទិន្នន័យ។

លោក អ៊ុ រាត្រី បានថ្លែងថា ប័ណ្ណកម្មសិទ្ធិនេះវាមានប្រយោជន៍ណាស់សំរាប់ម្ចាស់ដីធានានូវសិទ្ធិស្របច្បាប់ជាម្ចាស់កាន់ដីធ្លី និងអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ធ្វើការអភិវឌ្ឍដី និងបើកអាជីវកម្មបាន។ ប័ណ្ណកម្មសិទ្ធិនេះ អាចយកទៅប្រើប្រាស់ជារបស់បញ្ចាំនៅធនាគារខ្ចីប្រាក់ ដើម្បីពង្រីកមុខរបរ ឬអាជីវកម្មបន្ថែមទៀតបានមានប័ណ្ណកម្មសិទ្ធិនេះក៏អាចកាត់បន្ថយជម្លោះដីធ្លីបានដែរ ព្រោះប័ណ្ណកម្មសិទ្ធិនេះជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ប័ណ្ណកម្មសិទ្ធិនេះ វាងាយស្រួលចំពោះការផ្ទេរអចលនវត្ថុ ដើម្បីធានានូវសិទ្ធិស្របច្បាប់រាល់ការផ្លាស់ប្ដូរ និងផ្ទេរសិទ្ធិត្រូវធ្វើការចុះបញ្ជីបន្តនៅការិយាល័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងភូមិបាល ស្រុក ក្រុងជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.