ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

សម្ដេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឲ្យបានគ្រប់ៗគ្នា

សម្ដេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឲ្យបានគ្រប់ៗគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាមួយខ្នង របស់អនុវិទ្យាល័យខ្លាចរមាស ស្រុកបវេល ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីទុកឱកាសឲ្យថ្នាក់មូលដ្ឋាន បន្តបម្រើការងារជូនប្រជាពលរដ្ឋតាមតម្រូវការរបស់ប្រជាពលរដ្ឋ សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានបន្ដទៀតថា កន្លងមកនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដឹងសុខទុក្ខ និងបម្រើប្រជាពលរដ្ឋបានទាន់ពេលវេលា។ សម្ដេចបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនយ៉ាងឆាប់រហ័សគួឲ្យកត់សម្គាល់។ ដោយសារមានសន្តិភាពនេះហើយ ទើបយើងមានឱកាសកសាងប្រទេសបាន បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើអី្វបានឡើយ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានខិតខំបំពេញការរបស់ខ្លួនបានល្អ ស្របពេលសិស្សនៅគ្រប់ទីកន្លែងមានកំណើនខ្ពស់ ក្នុងខណ:វិស័យអប់រំកាន់តែមានការរីកចម្រើន។

ដោយមើលឃើញជាក់ស្តែងនូវការខ្វះបន្ទប់រៀន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងបានជួយទៅតាមសំណើររបស់វិស័យអប់រំថ្នាក់មូលដ្ឋាន សុំកសាងអគារសិក្សាជាបន្តបន្ទាប់។ ជាក់ស្តែងយើងបានកសាងនូវអគារ១ខ្នងនេះបន្ថែមទុកជូនសម្រាប់កូនប្រជាពលរដ្ឋ បានចូលរៀនដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលជាទំពាំស្នងឬស្សីរបស់ប្រទេសជាតិទៅថ្ងៃក្រោយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.