ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

អគ្គនាយកពន្ធដារ៖ កំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ធ្វើឲ្យចំណូលពន្ធសម្រេចបានរហូតដល់ ១៥០១លានដុល្លារ ស្មើនឹង៥៣.២៧% ក្នុងរយៈពេល៤ខែ

អគ្គនាយកពន្ធដារ៖ កំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ធ្វើឲ្យចំណូលពន្ធសម្រេចបានរហូតដល់ ១៥០១លានដុល្លារ ស្មើនឹង៥៣.២៧% ក្នុងរយៈពេល៤ខែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ការអនុវត្តនូវកំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ព្រមទាំងការអនុវត្តក្នុងស្មារតីសកម្ម និងបុរេសកម្មរាល់វិធានពន្ធដារនានា ធ្វើឲ្យចំណូលពន្ធដារ សម្រេចបានរហូតដល់ជាង ១.៥ពាន់លានដុល្លារ គិតត្រឹម៤ខែ ឆ្នាំ២០២២នេះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក កនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល ០៤ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា រយៈពេល ០៤ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៦ ០៨២.៥៣ប៊ីលានរៀល (ប្រមាណជា ១ ៥០១.៨៦ លានដុល្លារ) ស្មើនឹង៥៣.២៧% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៣៧៩ ប៊ីលានរៀល (ប្រមាណជា ៣៤០.៤៩ លានដុល្លារ) ស្មើនឹង ២៩.៣៦%។

លោកបន្តថា «លទ្ធផលនៃកំណើនចំណូលនេះ គឺជាបច្ច័យនៃសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីការបើកប្រទេសឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយលទ្ធផលនេះ ក៏ពិតជាបានឆ្លុះបញ្ចាំងអំពីជោគជ័យ និងកិច្ចខិតខំប្រឹងប្រែង នៃការអនុវត្តនូវកំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ព្រមទាំងការអនុវត្តក្នុងស្មារតីសកម្ម និងបុរេសកម្មរាល់វិធានពន្ធដារនានា»។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានបញ្ជាក់ថា តាមរយៈកំណែទម្រង់ពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ មានប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីច្បាស់លាស់ ដែលជាមូលដ្ឋាន នៃគ្រប់គ្រងប្រមូល ចំណូលពន្ធគ្រប់ជ្រុងជ្រោយ និងពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ។ ជាក់ស្តែង តាមតយៈការចុះបញ្ជីពន្ធដារ និងការគ្រប់គ្រងប្រមូលចំណូលពន្ធ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារមានមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការតាមដាន ពិនិត្យផ្ទៀងផ្ទាត់ (Cross Check) ដើម្បីចាត់វិធានការក្នុងការគេចវេះពន្ធ និងជំរុញកំណើនចំណូលពន្ធ ប្រកបដោយតម្លាភាព ហើយជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានចាត់វិធានការលើសហគ្រាស ដែលបានគេចវេះពន្ធជាលក្ខណៈប្រពន្ធ ដោយបានប្តឹងជាករណីបទល្មើសពន្ធដារផងដែរ។

លោកបានបន្ថែមទៀតថា ចំពោះ ការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធសរុប ក្នុងរយៈពេល ០៤ខែ ឆ្នាំ២០២២ មាន ៣៣ ២៨៩ ករណី ថយចុះ ៤៦.៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលការថយចុះនេះឆ្លុះបញ្ចាំង អំពីកំណើននៃការយល់ដឹង របស់អ្នកជាប់ពន្ធនូវច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ព្រមទាំងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា របស់អគ្គនាយកដ្ឋានពន្ធដារ ដែលស្តែងនូវភាពជោគជ័យនៃផ្សព្វផ្សាយនិងបណ្តុះបណ្តាលតាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាល សេវាពិគ្រោះយោបល់ និងប្រព័ន្ធផ្សព្វផ្សាយនានា របស់អគ្គនាយកដ្ឋានពន្ធដារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.