ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញនូវឯកសារយុទ្ធសាស្ត្រ ចំនួន៣បន្ថែមទៀត សម្រាប់ការអភិវឌ្ឍរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញនូវឯកសារយុទ្ធសាស្ត្រ ចំនួន៣បន្ថែមទៀត សម្រាប់ការអភិវឌ្ឍរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ និងទីចាត់ការជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ អង្គភាពជំនាញពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ និងតំណាងសាកលវិទ្យាល័យពាក់ព័ន្ធនានា។

ពិធីផ្សព្វផ្សាយនេះធ្វើឡើងក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង និងលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) លេខាធិការអចិន្ត្រៃយ៍សមាគម (AIMF)។

នៅក្នុងឱកាស នៃពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រនេះ ឯកសារសំខាន់ៗចំនួន៣ ជាយន្តការគាំទ្របន្ថែមដល់ការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ត្រូវបានយកមកផ្សព្វផ្សាយ រួមមាន៖ ទី១៖ ការផ្សព្វផ្សាយឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ, ទី២៖ ការផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងសំណល់ភក់បង្គន់ ឆ្នាំ២០៣៥ សម្រាប់រាជធានីភ្នំពេញ និងទី៣៖ ការផ្សព្វផ្សាយឯកសារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ។

ឯកសារយុទ្ធសាស្ត្រទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការលើកកម្ពស់អនាម័យសាធារណៈ ការត្រៀមខ្លួនឲ្យបានកាន់តែប្រសើរក្នុងការឆ្លើយតបនឹងស្ថានភាពបន្ទាន់នានា ដែលរួមមានបញ្ហាទឹកជំនន់ និងជំងឺរាតត្បាត ជាពិសេសឯកសារតម្រង់ទិសក្នុងការអភិវឌ្ឍទីក្រុងនៅក្នុងយុគសម័យឌីជីថល តាមរយៈផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន បានលើកឡើងថា ផែនការយុទ្ធសាស្ត្រដែលបានផ្សព្វផ្សាយនាពេលនេះ មិនមែនត្រឹមតែជាការតម្រង់ទិសដល់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ប៉ុន្តែឯកសារទាំងនេះក៏បាននិងកំពុងចូលរួមចំណែករួចមកហើយ ក្នុងការអភិវឌ្ឍទីក្រុង តាមរយៈគម្រោងនានាដែលបាន និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន រួមមាន ពិធីសម្ពោធបើកការដ្ឋានស្ថានីយប្រព្រឹត្តកម្មភក់បង្គន់ នៅខណ្ឌកំបូល ភាគខាងលិចរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

លោក នួន ផារ័ត្ន បានថ្លែងអំណរគុណដល់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ជាពិសេស លោកលេខាធិការអចិន្ត្រៃយ៍សមាគម ដែលតែងតែគាំទ្រដល់ដំណើរអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ នៅលើវិស័យជាច្រើន និងនៅគ្រប់កាលៈទេសៈ។

ជាការឆ្លើយតប លោកលេខាធិការអចិន្ត្រៃយ៍ សូមថ្លែងអំណរគុណដល់រាជធានីភ្នំពេញផងដែរ ដែលតែងតែចូលរួមយ៉ាងសកម្មនៅរាល់ព្រឹត្តិការណ៍របស់សមាគម ដែលបានធ្វើឲ្យតួនាទីរបស់រាជធានីភ្នំពេញ កាន់តែសំខាន់ៗឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសតាមរយៈវត្តមានរបស់ការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Bureau Régional de l’Asie du Sud-Est) របស់សមាគម AIMF ដែលមានទីតាំងផ្ទាល់នៅរាជធានីភ្នំពេញ ចាប់តាំងពីដើម ឆ្នាំ២០២០មក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.