ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

សម្ដេចតេជោ ហ៊ុន សែន៖ ការយកឈ្នះលើសមរភូមិប្រយុទ្ធជំងឺកូរីដ១៩ ដោយប្រើវ៉ាក់សាំង ជាអាវុធយុទ្ធសាស្ត្រគន្លឹះ នៅតែជាអាទិភាពក្នុងរបៀបវារៈរួមសម្រាប់ពិភពលោក

សម្ដេចតេជោ ហ៊ុន សែន៖ ការយកឈ្នះលើសមរភូមិប្រយុទ្ធជំងឺកូរីដ១៩ ដោយប្រើវ៉ាក់សាំង ជាអាវុធយុទ្ធសាស្ត្រគន្លឹះ នៅតែជាអាទិភាពក្នុងរបៀបវារៈរួមសម្រាប់ពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បាងកក-ថៃ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា អាទិភាពចម្បង នៃរបៀបវារៈរួម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិ ប្រយុទ្ធនឹងជំងឺកូរីដ១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈសុន្ទរកថា ដែលបានចាក់នៅក្នុងសន្និបាតប្រចាំឆ្នាំ នាទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «របៀបវារៈរួម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ក្នុងគោលដៅលើកស្ទួយសន្តិភាព, ស្ថិរភាព និងវិបុលភាពសង្គម សេដ្ឋកិច្ច ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ក្នុងបរិបទនៃជំងឺកូវីដ១៩ មានភាពល្អប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយនោះ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពសុំសហគមន៍ពេញលេញនៅទូទាំងសកលលោក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងបរិបទនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយ, អាទិភាពចម្បង នៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូរីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ ។ ក្នុងន័យនេះ, កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពសុំសហគមន៍ពេញលេញនៅទូទាំងសកលលោក»។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដោយវិធានការរដ្ឋបាល និងសុខាភិបាលត្រូវបានសម្រួល និងដកចេញជាបន្តបន្ទាប់ កម្ពុជាក៏លើកទឹកចិត្តឲ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការជំរុញការវិនិយោគ, ការធ្វើពាណិជ្ជកម្មដោយអនុវត្តឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលបានចូលជាធរមាន និងការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បីរួមគា្នស្ដារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិនៃជំងឺកូវីដ១៩។

សូមជម្រាបថា ដោយប្រើប្រាស់វ៉ាក់សាំងជាអាវុធយុទ្ធសាស្ដ្រនេះហើយ ទើបធ្វើឲ្យកម្ពុជាបានយកឈ្នះលើសមរភូមិជំងឺកូវីដ១៩ រហូតឈានដល់ការបើកដំណើរការសេដ្ឋកិច្ច និងប្រទេសឡើងវិញទាំងស្រុង ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្រេចដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានដកចេញនូវកាតព្វកិច្ចម៉ាស់នៅតាមទីសាធារណៈផងដែរ។

បន្ថែមពីការលើកឡើង ពាក់ព័ន្ធជំងឺកូវីដ១៩ហើយនោះ សម្ដេចតេជោ ហ៊ុន សែន តាមរយៈវីដេអូដែលបានថតទុក ដែលបានចាក់នៅក្នុងសន្និបាតខាងលើនេះ ក៏បានថ្លែងអំពីបញ្ហាមួយចំនួន នៅក្នុងតំបន់ និងពិភពលោកផងដែរ ពិសេសសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលដែលតំបន់របស់យើងក៏ដូចជាពិភពលោកទាំងមូល កំពុងតែសម្លឹងទៅមុខប្រកបដោយសុទិដ្ឋិនិយម, យើងក៏កំពុងទទួលរងនូវវិបត្តិមួយថ្មីទៀត គឺសង្គ្រាមនៅអ៊ុយក្រែន ដែលវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ។

ក្នុងន័យនេះ សម្ដេចបានជំរុញ ឲ្យខិតខំប្រឹងប្រែងរួមគ្នារក្សាឲ្យបាននូវសណ្តាប់ធ្នាប់, សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សាឲ្យបាននូវរំហូរនៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឲ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និង «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។

ជាមួយគ្នានេះ, កម្ពុជាយល់ឃើញថា ការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពទាមទារឲ្យមានការសម្រេចចិត្តរួមគ្នា ក្រោមយន្តការពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពនៃប្រទេសនីមួយៗ។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាសន្និបាតប្រចាំឆ្នាំលើកទី៧៨ នេះ នឹងមានការពិភាក្សាផុលផុស និងឈានទៅដល់ការបង្កើតនូវយន្តការ និងគំនិតផ្តួចផ្តើមថ្មីៗ នៃកិច្ចសហប្រតិបត្តិការតំបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅជំរុញការស្តារ និងលើកកម្ពស់កំណើនឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ តាមការរំពឹងទុក។

បើតាមអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នោះ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ទាំងក្នុងនាមជាប្រទេសមួយក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ។ យន្តការពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយអង្គការសហប្រជាជាតិ គឺជាសញ្ញានៃក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.