ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

រៀនសូត្របានជ្រៅជ្រះ​ គិតគូរនិយាយស្ដីបានល្អ​ សម្រេចចិត្តបានត្រឹមត្រូវ​ឆាប់រហ័ស​ សម្មភាពបានព្រមគ្នា​ សមិទ្ធផលឆាប់កើតមាន

រៀនសូត្របានជ្រៅជ្រះ​ គិតគូរនិយាយស្ដីបានល្អ​ សម្រេចចិត្តបានត្រឹមត្រូវ​ឆាប់រហ័ស​ សម្មភាពបានព្រមគ្នា​ សមិទ្ធផលឆាប់កើតមាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រៀនសូត្របានជ្រៅជ្រះ​ គិតគូរនិយាយស្ដីបានល្អ​ សម្រេចចិត្តបានត្រឹមត្រូវ​ឆាប់រហ័ស​ សម្មភាពបានព្រមគ្នា​ សមិទ្ធផលឆាប់កើតមាន

ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធបណ្ណាល័យទី១ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ នៅក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកស កក្កដា អភិបាលស្រុកព្រៃនប់បានរាយការណ៍ថា បណ្ណាល័យ០១ខ្នងនេះមានទទឹង៨ម៉ែត្រ បណ្តោយ១២ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នឹងត្រូវបានបញ្ចប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដែលជាការផ្តួចផ្តើមរបស់លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ដោយមានការចូលរួមពីលោកអភិបាលស្រុកព្រៃនប់ និងបងប្អូនសប្បុរសជន។ សមិទ្ធផលថ្មីដែលទើបនឹងកើតឡើងនេះនឹងជួយជម្រុញដល់សិស្សានុសិស្សឱ្យកាន់តែមានភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវចំណេះដឹងបន្ថែម ក្រៅពីកាលវិភាគសិក្សារបស់សាលា។
ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរចំពោះការបើកសម្ពោធបណ្ណាល័យ០១ខ្នងនេះជាចំណងដៃនៃការផ្តួចផ្ដើមសាងសង់របស់លោកជំទាវ អ៊ូ ធីតាពៅ ដែលបានបរិច្ចាគប្រាក់ខែមេធាវីរបស់លោកជំទាវ និងមានការចូលរួមពីលោកអភិបាលស្រុក ព្រមទាំងសប្បុរសជន ចំណាយអស់ថវិកាប្រមាណ ៤ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ បណ្ណាល័យ០១ខ្នងនេះសាងសង់ឡើងសម្រាប់ឱ្យសិស្សានុសិស្ស និស្សិត បញ្ញាវន្តរបស់យើងចូលអាន និងសិក្សាស្រាវជ្រាវនូវចំណេះដឹងថ្មីៗពូនជ្រុំបណ្តុះថ្នាល នៃការអានឱ្យមានគុណភាពខ្ពស់ សំដៅធានាការកសាងធនធាន មនុស្សដែលជាឆ្អឹងខ្នង នៃការចូលរួមចំណែកកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ។ ហើយសមិទ្ធផលបណ្ណាល័យ០១ខ្នងនេះបង្កើននូវចំណេះដឹង ចំណេះធ្វើជំនាញបច្ចេកទេសច្បាស់លាស់ ក្នុងការចាប់យកឱកាសការងារជំនាញរបស់ខ្លួនស្របតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ថែមថា “រៀនសូត្របានជ្រៅជ្រះ​ គិតគូរនិយាយស្ដីបានល្អ​ សម្រេចចិត្តបានត្រឹមត្រូវ​ឆាប់រហ័ស​ សម្មភាពបានព្រមគ្នា​ សមិទ្ធផលឆាប់កើតមាន”។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ ស្របតាមរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបានគ្រប់គ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.