ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

លោក គន់ គីម ណែនាំយុវជនបក្សប្រជាជនកម្ពុជា ចុះបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត និងនាំពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

លោក គន់ គីម ណែនាំយុវជនបក្សប្រជាជនកម្ពុជា ចុះបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត និងនាំពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក គន់ គីម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានឈរជើងជាប់ប្រចាំនៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិក សមាជិកា និងសកម្មជន ចុះធ្វើសកម្មភាពស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

នៅថ្ងៃទី២២ ខែឧសភា លោក គន់ គីម បានជួបសំណេះសំណាលជាមួយយុវជនបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកអន្លង់វែង ជិត ២០០នាក់។ ក្នុងជំនួបសំណេះសំណាលនោះ លោក គន់ គីម បានណែនាំឱ្យយុវជនបក្សចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោត ក៏ដូចជាការត្រៀមឯកសារពាក់ព័ន្ធនានា ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងឱកាសនោះ លោក គន់ គីម ក៏បានណែនាំដល់យុវជនបក្សនៅពេលចុះទៅជួបប្រជាពលរដ្ឋនោះ ឆ្លៀតស្រង់ស្ថិតិពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាពិសេសការចាក់ដូសជំរុញ។ សមាជិកអចិន្ត្រៃយ៍បក្សប្រជាជនកម្ពុជារូបនេះ បានណែនាំដល់យុវជនបក្សថា បើប្រជាពលរដ្ឋរូបណាមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញទេ ត្រូវនាំគាត់ទៅចាក់នៅតាមទីតាំងផ្តល់សេវាចាក់វ៉ាក់សាំង។

លោក គន់ គីម បានគូសបញ្ជាក់ដូច្នេះ «យើងបានណែនាំគាត់ឱ្យនាំប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ យើងធ្វើដូចនេះ ចង់បង្ហាញឱ្យឃើញថា យើងមិនមែនគិតតែរឿងសន្លឹកឆ្នោតនោះទេ តែយើងបានគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ បម្រើ និងការពារប្រជាពលរដ្ឋ គឺជាស្មារតីរបស់គណបក្សប្រជាជនកម្ពុជា»។

សូមបញ្ជាក់ថា លោក គន់ គីម បាននិងកំពុងដឹកនាំ និងបញ្ជាដោយផ្ទាល់ដល់សមាជិក សមាជិកា នៅតាមឃុំ-សង្កាត់ ទាំង២៤ នៅក្នុងខេត្តឧត្តរមានជ័យ ឱ្យធ្វើសកម្មភាពនានា ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ។ បើទោះបីខេត្តជាប់ព្រំដែនថៃមួយនេះ មានគណបក្សចូលរួមប្រកួតប្រជែងតិចតួចយ៉ាងណាក្តី តែលោក គន់ គីម បានយកចិត្តទុកដាក់ខ្លាំងលើការងារស្វែងរកសំឡេងឆ្នោតនេះ ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងអាសនៈក្រុមប្រឹក្សាំឃុំ-សង្កាត់ទាំងអស់ នៅក្នុងខេត្តឧត្តរមានជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.