ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

លោក ហ៊ុន ម៉ានី៖ ទំនុកចិត្តមិនអាចសាងឡើងត្រឹមតែមួយថ្ងៃ ឬមួយរយៈពេលនោះទេ វាទាមទារពេលវេលា និងឆន្ទៈ

លោក ហ៊ុន ម៉ានី៖ ទំនុកចិត្តមិនអាចសាងឡើងត្រឹមតែមួយថ្ងៃ ឬមួយរយៈពេលនោះទេ វាទាមទារពេលវេលា និងឆន្ទៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ទំនុកចិត្ត ក្តីស្រលាញ់ និងការគាំទ្រដែលប្រជាពលរដ្ឋផ្តល់ជូនគណបក្សប្រជាជនកម្ពុជាយើង មិនអាចកើតមានឡើយ ប្រសិនបើថ្នាក់ដឹកនាំមូលដ្ឋានយើងមិននៅជាប់ជាមួយពួកគាត់ជាប្រចាំ ដឹងសុខដឹងទុក្ខ រួមដំណើរជាមួយគ្នា និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

លោកបន្ដទៀតថា ជាក់ស្តែងឆន្ទៈ និងការតាំងចិត្តប្រកបដោយទំនួលខុសត្រូវខ្ពស់របស់កម្មាភិបាលគណបក្សប្រជាជន ដែលតែងមានវត្តមានជាប់ជាមួយប្រជាជន បម្រើប្រជាជន ក៏ដូចជាបន្តកសាងសមិទ្ធផលនានា ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះ គឺជាទំនៀមទំលាប់ និងគម្រូសកម្មភាពដែលឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់ៗរូបតែងបានបង្ហាញ និងណែនាំដល់សមាជិក សមាជិកាជាកម្មាភិបាលគណបក្សមូលដ្ឋាន ក្នុងការបំពេញការងារមហាជនតាមទីតាំងរៀងៗខ្លួន។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំជង្រុក និងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

ទន្ទឹមនេះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះវត្តមានចូលរួមរបស់សមាជិក សមាជិកានៃអង្គពិធី ដែលនេះពិតជាបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រ ការស្រលាញ់រាប់អាន និងការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះគណបក្សប្រជាជនកម្ពុជា។

ដំណើរជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានបន្តយ៉ាងសកម្មក្នុងមូលដ្ឋានខេត្តកំពង់ស្តឺ ខណៈ លោក ហ៊ុន ម៉ានី បានបន្តចុះជួបជាមួយសមាជិក សមាជិកា ក្នុងស្រុកគងពិសី នាពេលនេះក៏មានការចូលរួមពី លោក សំ រិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំង ប្រធានក្រុមការងារគណបក្សចុះជួយស្រុកគងពិសី ប្រធានក្រុមការងារគណបក្សចុះជួយឃុំ ប្រធានគណៈកម្មាធិការគណបក្សឃុំ និងសមាជិក សមាជិកាបក្សនៃឃុំទាំងពីរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.