ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

លោក ហ៊ុន ម៉ានី «គណបក្សប្រជាជនកម្ពុជា មិនមែនចុះជួបប្រជាពលរដ្ឋតែ ៥ឆ្នាំម្ដងនោះទេ»

លោក ហ៊ុន ម៉ានី «គណបក្សប្រជាជនកម្ពុជា មិនមែនចុះជួបប្រជាពលរដ្ឋតែ ៥ឆ្នាំម្ដងនោះទេ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ហ៊ុន ម៉ានី «គណបក្សប្រជាជនកម្ពុជា មិនមែនចុះជួបប្រជាពលរដ្ឋតែ ៥ឆ្នាំម្ដងនោះទេ»

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី «គណបក្សប្រជាជនកម្ពុជា មិនមែនចុះជួបប្រជាពលរដ្ឋតែ ៥ឆ្នាំម្ដងនោះទេ» មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រួសារ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ 

សូមបញ្ជាក់ថា, នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃទី០២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៥ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានបន្តចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រួសារសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកបសេដ្ឋចំនួន៣ ឃុំ រួមមាន ឃុំពោធិអង្រ្កង ឃុំពោធិចំរើន និងឃុំស្វាយរំពារ អមដំណើរដោយឯកឧត្តមអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។ 

ក្នុងទិដ្ឋភាពដែលពោរពេញដោយសេចក្ដីសោមន្សរីករាយ លោក ហ៊ុន ម៉ានី បានលើកឡើងនៅក្នុងពិធីសំណេះសំណាលនេះថា «គណបក្សប្រជាជនកម្ពុជា​មិនមែនចុះជួបប្រជាពលរដ្ឋតែ៥ ឆ្នាំម្ដងនោះទេ» ក្នុងន័យនេះឯកឧត្តមបានសង្កត់ធ្ងន់ទៅលើសកម្មភាពកន្លងទៅរបស់សមាជិក សមាជិក គណបក្សប្រជាជនកម្ពុជាដែលតែងតែលះបង់ពេលវេលា កម្លាំងកាយចិត្ត នៅស្និទ្ធជាមួយប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅជាមួយគ្នាក្នុងគ្រាលំបាក ជាក់ស្ដែងក្នុងដំណាក់កាលវិបត្តិកូវីដ១៩។ ទន្ទឹមនឹងការចុះជួបសំណេះសំណាលសមាជិកបក្សក្នុងថ្ងៃនេះ ក៏មិនភ្លេចរំលឹកពីការដឹងគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលតែងតែស្រលាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជារហូតដល់ទល់ពេលបច្ចុប្បន្ន ហើយសូមបន្តការជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវសុខសន្តិភាពជូនប្រជាជនកម្ពុជា ជាពិសេសកូនចៅជំនាន់ក្រោយ។  

គួរបញ្ជាក់ដែរថា ពិធីសំណេះសំណាលនេះធ្វើឡើងស្របតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  ស្ដីពីការចាប់ផ្ដើមបើកដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៥ ឆ្នាំ២០២២ ៕

                    

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.