ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ទីតាំងលួចបើកលេងល្បែងភ្នាល់{ជល់មាន់}តាមប្រពន្ធ័ អនឡាញ រីកដូចផ្សិតតើមន្រ្តីពាក់ពន្ធ័ដឹងដែរឬទេ

ទីតាំងលួចបើកលេងល្បែងភ្នាល់{ជល់មាន់}តាមប្រពន្ធ័ អនឡាញ រីកដូចផ្សិតតើមន្រ្តីពាក់ពន្ធ័ដឹងដែរឬទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទីតាំងលួចបើកលេងល្បែងភ្នាល់{ជល់មាន់}តាមប្រពន្ធ័ អនឡាញ រីកដូចផ្សិតតើមន្រ្តីពាក់ពន្ធ័ដឹងដែរឬទេ?

ខេត្តសៀមរាប ៖ បើតាមប្រភពប្រជាពលរដ្ឋលួចរាយការណ៍ប្រាប់អង្គភាពសារព័ត៌មាន អោយដឹងថា មានទីតាំងបើកលេងល្បែងសុី{ភ្នាល់ជល់មាន់តាមប្រពន្ធ័អនឡាញ មួយកន្លែងដុះស្លែរយូមកហើយនៅស្ថិតក្នុង សង្កាត់ សាលាកំរើកខេត្តសៀមរាបបែរជាមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានហាក់បីដូចជាមិនដឹងរឺដឹងហើយបែរជាសំងំគ្មានវិធានបង្ក្រាប។

ប្រជាពលរដ្ឋរូបនោះលួចបង្ហើបបន្តថា៖ទីតាំងបើកលេងសុីសងខាងលើនេះបើកដំណើរយូរមកហើយបើកលេងដោយរលូនដោយគ្មានវិធានការចុះបង្ក្រាបពីមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយនៅតែបណ្ដែត បណ្ដោយឲ្យមានការជួបជុំគ្នាលេងយ៉ាងគួឃើ្លន។

ប្រជាពលរដ្ឋលើកឡើងថាទីតាំងលួចបើកលេងល្បែងសុីសងមួយកន្លែងនេះដោយយកបង្អែកតុកាហ្វេធ្វើការបិទបាំងនិងការបើកលេងល្បែងសុីសងបានដោយរលូន។

ទីតាំងបើកល្បែងស៊ីសងខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានចំណុចក្រោយផ្សារក្រោមសង្កាត់សាលាកំរើក ក្រុងសៀមរាបគួរតែមានវិធានការចុះបង្ក្រាបផងកុំបណ្តែតបណ្តោយមានការជួបជុំប្រមូលផ្តុំល្បែងស៊ីសងបែបនេះ ហើយបង្កសម្លេងរំពងរំខានដល់អ្នកជិតខាង ភូមិរបងជាមួយ។

បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងត្អូនត្អែលរាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកសងសំណាងបន្តទៀតក្រែងលោមានសំណាង។

ប្រជាពលរដ្ឋស្នើសុំលោកអធិការក្រុងនឹងលោកស្នងការខេត្តសៀមរាប គួរតែមានវិធានទប់ស្កាត់និងបង្ក្រាបផងជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យនិងរិះគន់ថាមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានទទួលបានលាភសក្ការៈទើបមិនហ៊ានបង្ក្រាប។គួរគប្បីមានវិធានការទប់ស្កាត់បង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.