ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ថ្ងៃនេះ គណបក្សនយោបាយផ្សេងៗ ចាប់ផ្ដើមយុទ្ធនាការឃោសនា ស្វែងរកសម្លេងឆ្នោត នៅតាមមូលដ្ឋានឃុំ សង្កាត់ នៅទូទាំងខេត្តតាកែវ

ថ្ងៃនេះ គណបក្សនយោបាយផ្សេងៗ ចាប់ផ្ដើមយុទ្ធនាការឃោសនា ស្វែងរកសម្លេងឆ្នោត នៅតាមមូលដ្ឋានឃុំ សង្កាត់ នៅទូទាំងខេត្តតាកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តាកែវ)៖ យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សនយោបាយផ្សេងនៅទូទាំងខេត្តតាកែវ បានចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់ពី លោកស្រី ហែម បញ្ញា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។

លោកស្រី ហែម បញ្ញា ប្រធាន គ.ជ.ប ខេត្ត បានថ្លែងឲ្យដឹងថា នៅទូទាំងខេត្តតាកែវ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១៣ រួមមាន៖
១៖ គណបក្សប្រជាជនកម្ពុជា មានបេក្ខជនឈរឈ្មោះ ១០០ ឃុំ សង្កាត់
២៖ គណបក្សភ្លើងទៀន មានបេក្ខជនឈរឈ្មោះ ១០០ ឃុំ សង្កាត់
៣៖ គណបក្សខ្មែររួបរួមជាតិ មានបេក្ខជនឈរឈ្មោះ ៣១ ឃុំ សង្កាត់
៤៖ គណបក្សកែទម្រង់កម្ពុជា មានបេក្ខជនឈរឈ្មោះ ២៤ ឃុំ សង្កាត់
៥៖ គណបក្សហ្វ៊ិនស៊ិនប៉ិច មានបេក្ខជនឈរឈ្មោះ ១១ ឃុំ សង្កាត់
៦៖ គណបក្សខ្មែរតែមួយ មានបេក្ខជនឈរឈ្មោះ ០៧ ឃុំ សង្កាត់
៧៖ គណបក្សខ្មែរស្រឡាញ់ជាតិ មានបេក្ខជនឈរឈ្មោះ ០៥ ឃុំ សង្កាត់
៨៖ គណបក្សសញ្ជាតិកម្ពុជា មានបេក្ខជនឈរឈ្មោះ ០៤ ឃុំ សង្កាត់
៩៖ គណបក្សយុវជនកម្ពុជា មានបេក្ខជនឈរឈ្មោះ ០៤ ឃុំ សង្កាត់
១០៖ គណបក្សឆន្ទៈខ្មែរ មានបេក្ខជនឈរឈ្មោះ ០២ ឃុំ សង្កាត់
១១៖ គណបក្សឯកភាពជាតិខ្មែរ មានបេក្ខជនឈរឈ្មោះ ០២ ឃុំ សង្កាត់
១២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានបេក្ខជនឈរឈ្មោះ ០១ ឃុំ សង្កាត់
១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានបេក្ខជនឈរឈ្មោះ ០១ ឃុំ សង្កាត់។

លោកស្រីប្រធាន គ.ជ.ប ខេត្តតាកែវ បានបន្ថែមថា ពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ នៅទូទាំងខេត្ត មានសរុបចំនួន ៦៨៦,៧៤៤នាក់ និងមានការិយាល័យបោះឆ្នោតសរុប ១,៥៨៤នាក់។

ក្នុងនោះដែរ លោកស្រី ហែម បញ្ញា បានបញ្ជាក់ថា ចាប់តាំងពីដំណើរការចុះឈ្មោះបេក្ខជន គណបក្សនយោបាយ ចាប់ឆ្នោតលំដាប់លេខរៀងគណបក្សនយោបាយ និងចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ គ្រប់សកម្មភាពទាំងអស់ គឺខាង គ.ជ.ប ខេត្ត មិនទទួលបានពាក្យបណ្ដឹងណាមួយឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.