ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន អបអរសាទរ និងចាត់ទុកជាមោទនភាពជាតិដ៏ធំធេង ក្រោយកីឡាករបាល់ទះកម្ពុជា ទទួលបានមេដាយសំរិទ្ធិ បន្ទាប់ពីឈ្នះថៃ

នាយឧត្តមសេនីយ៍ នេត សាវឿន អបអរសាទរ និងចាត់ទុកជាមោទនភាពជាតិដ៏ធំធេង ក្រោយកីឡាករបាល់ទះកម្ពុជា ទទួលបានមេដាយសំរិទ្ធិ បន្ទាប់ពីឈ្នះថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ នេត សាវឿន សន្ដិបណ្ឌិត ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចូលរួមអបអរសាទរ និងចាត់ជាមោទនភាពជាតិដ៏ធំធេង ក្រោយកីឡាករបាល់ទះកម្ពុជា ទទួលបានមេដាយសំរិទ្ធិ ក្នុងការប្រកួត Sea Game លើកទី៣១ នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីឈ្នះក្រុមបាល់ទះជម្រើសជាតិថៃ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន នាយឧត្ដមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមកោតសរសើរ ដោយស្មោះចំពោះសមទ្ធផលថ្មី ជាប្រវត្តិសាស្ត្រ របស់ក្រុមកីឡាករបាល់ទះកម្ពុជាយើង ដែលទទួលបានមេដាយសំរិទ្ធិ ក្នុងការប្រកួត Sea Game លើកទី៣១ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទះជម្រើសជាតិថៃ៣-២សិត»។

នាយឧត្ដមសេនីយ៍ នេត សាវឿន បានបន្ថែមទៀតថា «នេះគឺជាមោទនភាពជាតិដ៏ធំធេង ក្នុងវិស័យកីឡាបាល់ទះរបស់យើង ដែលបានមកពីការខិតខំប្រឹងប្រែងរបស់កីឡាកម្ពុជាយើង ដែលខ្ញុំសូមឆ្លៀតឱកាសនេះ ចូលរួមអបអរសាទរចំពោះ កីឡាករទាំងអស់ រួមទាំងគ្រូបង្វឹក អជ្ញារកណ្តាល ជំនួយការ និងប្រតិភូកីឡាករបាល់ទះកម្ពុជាយើងទាំងអស់ ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ»។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ នេត សាវឿន ក៏សូមជូនពរក្រុមកីឡាករ និងប្រតិភូរបស់កម្ពុជា ដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អបរិបូរណ៍ និងសូមខិតខំហ្វឹកហាត់បន្តទៀត ដើម្បីឈានទៅដណ្តើមមេដាយមាស នៅ Sea Game លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ។

សូមជម្រាបថា អត្តពលិកកម្ពុជា ក្រុមកីឡាករបាល់ទះក្នុងសាលផ្នែកបុរស ឈ្នះមេដាយសំរឹទ្ធ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះក្រុមថៃ ៣សិតទល់ ២សិត ខណៈដែលកាលពីប្រកួត ក្នុងពូលក្រុមកម្ពុជា ចាញ់ថៃ ៣សិតទល់ ២សិត ក្នុងកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.