ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

សម្ដេចក្រឡាហោម ស ខេង បានបន្តអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់ ខេត្តបាត់ដំបង

សម្ដេចក្រឡាហោម ស ខេង បានបន្តអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់ ខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សម្ដេចក្រឡាហោម ស ខេង បានបន្តអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់ ខេត្តបាត់ដំបង

នៅរសៀលថ្ងៃសៅរ៍ ៦រោច ខែពិសាខ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម​ ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានបន្តអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់ ខេត្តបាត់ដំបង។
​​
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជូនអង្គពិធីអំពីសមិទ្ធផលជាច្រើនដែលកើតឡើងជាបន្តបន្ទាប់នៅក្នុងខេត្តបាត់ដំបងនិយាយជារួម និងដោយឡែកនៅក្នុងស្រុកបាណន់ រួមមានផ្លូវស្ពាន សាលារៀន អគ្គិសនី ទីអារាម មន្ទីរពេទ្យ រួមទាំងការខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការថែរក្សាបានសុខសន្តិភាព ស្ថិរភាពជាតិ ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជាដែលឱកាសនេះកំពុងស្ថិតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថានៅលើពិភពលោកមិនអាចគណបក្សណាយកបានការគាំទ្រពីប្រជាពលរដ្ឋមួយរយភាគរយនោះទេ ពោលគឺតែងតែមានសំឡេងភាគច្រើន និងភាគតិច។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថាការចុះជាប់ជាមួយប្រជាពលរដ្ឋដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋគឺជាចំណុចខ្លាំងមួយក្នុងការទទួលបានការគាំទ្រពីពលរដ្ឋ។

សម្ដេចបន្ថែមថាការបោះឆ្នោតនេះ គឺជាការកសាងលទ្ធិប្រជាធិបតេយ្យ ភាពសុខដុមរមនានៅមូលដ្ឋាន ធ្វើឱ្យមូលដ្ឋានមានស្ថិរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចំរើន តាមរយៈការផ្ទេរសិទ្ធិអំណាច ដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់មានការទទួលខុសត្រូវ មានទឹកចិត្ត មានមធ្យោបាយ និងធនធានដឹកនាំការអភិវឌ្ឍមូលដ្ឋានជាមួយប្រជាពលរដ្ឋ ពោលគឺពលរដ្ឋនៅមូលដ្ឋានជាម្ចាស់ក្នុងការកំណត់ជោគវាសនារបស់ខ្លួន តាមរយៈការជ្រើសរើសមេដឹកនាំ និងការរួមគ្នាសម្រេចចិត្តលើគម្រោងអភិវឌ្ឍជាក់ស្ដែង។

សម្ដេចបានមានប្រសាសន៍ទៀតថាតាមរយៈយន្តការបោះឆ្នោតនេះ ក្រុម

ប្រឹក្សាឃុំ សង្កាត់ ត្រូវទទួលខុសត្រូវចំពោះមុខប្រជាជននៅមូលដ្ឋានមុនគេ ដ្បិតពលរដ្ឋជាម្ចាស់នៃអំណាច ហើយការគ្រប់គ្រងដឹកនាំឃុំ សង្កាត់ ល្អឬមិនល្អ ពលរដ្ឋនៅមូលដ្ឋានគឺជាអ្នកតាមដាន និងវាយតម្លៃដោយផ្ទាល់។ ជាមួយគ្នានេះ ក្រុមប្រឹក្សឃុំ សង្កាត់ ក៏មានការទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលក្នុងការធានាឱ្យពលរដ្ឋក្នុុងមូលដ្ឋានរបស់ខ្លួនគោរពច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ដ្បិតថ្នាក់ជាតិជាអ្នកផ្ទេរនូវថវិកា សិទ្ធអំណាច និងការទទួលខុសត្រូវឱ្យរដ្ឋបាលឃុំ សង្កាត់ អនុវត្ត។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យប្រមូលសមិទ្ធផល និងស្នាដៃសំខាន់ៗដែលសម្រេចបានយកទៅជម្រាបជូនប្រជាពលរដ្ឋ ដោយបង្ហាញជូនពួកគាត់ឱ្យយល់ងាយៗ រួមទាំងផែនការថ្មីៗបន្ថែមទៀត ដើម្បីផ្ដល់ភាពជឿជាក់ និងក្ដីសង្ឃឹមជូនប្រជាពលរដ្ឋ ពោលគឺពលរដ្ឋនឹងបានដឹងថាតើពួកគាត់ទទួលបានផលប្រយោជន៍អ្វីខ្លះក្នុងរយៈកាល៥ឆ្នាំកន្លងមក និងត្រូវទទួលបានអ្វីខ្លះទៀតសម្រាប់រយៈពេល៥ឆ្នាំបន្ត បន្ទាប់ពីបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិថ្មីនេះ៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.