ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

នគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលពាក់ព័ន្ធករណីទទួលផលចោរកម្ម ៊

នគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលពាក់ព័ន្ធករណីទទួលផលចោរកម្ម ៊

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលពាក់ព័ន្ធករណីទទួលផលចោរកម្ម

(ខេត្តកណ្តាល)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាកម្លាំងនគរបាលក្រុងតាខ្មៅសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ នៅវេលាម៉ោង១១:៤០នាទីត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីម្នាក់ទិញលក់និងបញ្ចាំទូរស័ព្ទមួយកន្លែងស្ថិតនៅតាមផ្លូវលេខ៦៣កែងនឹងផ្លូវលេខ១៤៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ ដោយមិនសុំបញ្ចេញឈ្មោះបានឲ្យដឹងថានៅវេលាម៉ោង១៤:០០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ស្ត្រីរងគ្រោះខាងលើ បានទុកទូរស័ព្ទម៉ាកអាយហ្វូន១១ប្រូមេក ត្រូវជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់គាត់ ហើយជនរងគ្រោះ បានឆែកតាមកាមេរ៉ាសុវត្ថិភាពឃើញបុរសជាជនសង្ស័យវ័យ៨៤ឆ្នាំ បានចូលទៅលួចទូរស័ព្ទរបស់គាត់ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

ក្រោយសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចរាល់ហើយ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសជាជនសង្ស័យមកធ្វើការសាកសួរ។

តាមចម្លើយសារភាពរបស់បុរសជាជនសង្ស័យវ័យ៨៤ឆ្នាំរូបនេះ បានសារភាពថា រូបគាត់ពិតជាបានធ្វើសកម្មភាពមកលួចយកទូរស័ព្ទដៃមួយគ្រឿម៉ាកអាយហ្វូន១១ប្រូមេក ពីជនរងគ្រោះមកបញ្ចាំនៅម្តុំផ្សារទំនើបសូរិយាផ្លូវលេខ៦៣កែងនឹងផ្លូវ១៤៦។

បន្ទាប់ពីទទួលបានចម្លើយសារភាព របស់ជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលបានដឹកជនសង្ស័យ មកចង្អុលទីតាំងបញ្ចាំខាងលើ ដោយជនសង្ស័យបញ្ចាំចំនួនតែ ៥០០០០រៀលប៉ុណ្ណោះ ដោយម្ចាស់ទូរស័ព្ទគាត់ខ្ជិលវែងឆ្ងាយ សុខចិត្តចេញថ្លៃលស់យកទូរស័ព្ទ ពីកន្លែងបញ្ចាំវិញ ឲ្យតម្លៃ១០០ដុល្លារវិញ តែខាងស្ត្រីដែលជាម្ចាស់ទីតាំង មិនព្រមទទួលយក ទើបសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនគរបាលជំនាញខេត្តកណ្តាល នាំខ្លួនស្ត្រីម្ចាស់ទីតាំង ដែលទទួលផលចោរកម្មខាងលើ និងជនសង្ស័យ មកសាកសួរ និងចាត់ការតាមនីតិវិធី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.