ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ២វត្ត ក្នុងសង្កាត់ព្រែកកំពឹស

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ២វត្ត ក្នុងសង្កាត់ព្រែកកំពឹស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ២វត្ត ក្នុងសង្កាត់ព្រែកកំពឹស

នៅថ្ងៃ សុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២

ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញចូលថ្វាយបង្គំទទួលឱវាទព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និង វត្តកែវមុនី និងបាននាំយកថវិកាចំនួន០៨លានរៀល ព្រមទាំងទេយ្យវត្ថុមាន ទឹកសុទ្ធនិងភេសជ្ជៈចម្រុះចំនួន១២០កែស, មី៤០កែស, ត្រីខ០៨កែស និងអង្ករ៤០ការ៉ុង ប្រគេនជូនព្រះសង្ឃដែលគង់នៅក្នងវត្តទាំង០២ ដោយសេចក្តីជ្រះថ្លា ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខ ជូនថវិកា ដល់យាយជី តាជី ដោយក្តីនឹករលឹក។

ឯកឧត្តម រ័ត្ន ស៊្រាង បានមានប្រសាសន៍ថា ដោយសារតែបញ្ហា កូវីដ-១៩ បានធ្វើឲ្យឯកឧត្តម មិនបានចូលមកក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់អង្គអស់មួយរយៈធំ តែជាសំណាង ដោយមានទស្សនៈវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាឆ្លងផុតនូវគ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩ យ៉ាងឆាប់រហ័ស ទើបធ្វើឲ្យឯកឧត្តម មានឱកាសបានមកថ្វាយបង្គំដល់ព្រះតេជគុណគ្រប់ៗអង្គ ហើយឯកឧត្តម ក៏មិនភ្លេច អរគុណសន្តិភាព ដែលផ្តើមចេញពី ការយកជីវិតធ្វើដើមទុន របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត និងមាននយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយសន្តិភាពនេះផងដែរ ដែលធ្វើឲ្យប្រជាជន មានឱកាសបានធ្វើបុណ្យគ្រប់ៗគ្នា តាមជំនឿសាសនារៀងៗខ្លួន៕     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.