ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

គណបក្សប្រជាជនកម្ពុជា​ ធ្វេីដំណេីរឆ្ពោះទៅមុខឥតងាករេ​ បន្តបង្កេីនពង្រីកសមិទ្ធផលនានាគ្រប់ទីកន្លែង

គណបក្សប្រជាជនកម្ពុជា​ ធ្វេីដំណេីរឆ្ពោះទៅមុខឥតងាករេ​ បន្តបង្កេីនពង្រីកសមិទ្ធផលនានាគ្រប់ទីកន្លែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គណបក្សប្រជាជនកម្ពុជា​ ធ្វេីដំណេីរឆ្ពោះទៅមុខឥតងាករេ​ បន្តបង្កេីនពង្រីកសមិទ្ធផលនានាគ្រប់ទីកន្លែង

ខេត្តបន្ទាយមានជ័យ​៖​ ឯកឧត្តម បោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបូរី ប្រធានក្រុមការងារចុះមូលដា្ឋនឃុំចំណោម​ បានអញ្ជេីញ​ចូលរួមដង្ហែរក្បួនបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកប្រធាន-អនុប្រធាន និងសមាជិក-សមាជិកាក្រុមការងារចុះមូលដា្ឋន ភូមិទាំង១៨ ក្នុងឃុំចំណោម ស្រុកមង្គលបូរី ប្រមាណជាង​៦៥៣នាក់ដែលធ្វេីឡេីងនៅព្រឹកថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​២០២២នេះ។

ថ្លែងក្នុងពិធីបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ឯកឧត្តម បោន ប៊ិន​ បានមានប្រសាសន៍ថា​ សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលដែលយើងសម្រេចបាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន របស់សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជន​កម្ពុជា​ ព្រមទាំងបានធ្វើពលីកម្មដ៏ធំធេង និងមានការចូលរួមមិនអាចកាត់ថ្លៃបានរបស់បងប្អូនយុទ្ធជន យុទ្ធនារី ជនរួមជាតិយើងរាប់លាននាក់ដើម្បីជាតិ មាតុភូមិ ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជា​ បានធ្វើឱ្យពួកប្រល័យពូជសាសន៍​ ប៉ុល ពត ត្រូវបានដួលរលំទាំងស្រុង ទាំងអង្គការចាត់តាំងនយោបាយ​ ទាំងអង្គការចាត់តាំងយោធា ធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបាននូវសន្តិភាពពេញលេញ មានឯកភាពជាតិទាំងស្រុងចាប់តាំងពីចុងឆ្នាំ១៩៩៨មក ។

ឯកឧត្តម បោន ប៊ិន បានអំពាវនាវ​ដល់ពលរដ្ឋ​ទាំងអស់បន្តខិតខំការពារថែរក្សាសន្តិភាព និងសមិទ្ធផលដ៏ថ្លៃថ្លាដែលបានមកដោយលំបាក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ។
ឯកឧត្តម បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ សូមទៅចូលរួមបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥​ ឱ្យបានគ្រប់ៗគ្នា ពិសេសបន្តឆ្ពោះទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០២៣នាពេលខាងមុខផងដែរ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.