ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌប្រធានក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​អង្គរជ័យ​លើ​ខេត្ត​កំពង់ចាម បាន​ជួប​សួរ​សុខ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​

​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌប្រធានក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​អង្គរជ័យ​លើ​ខេត្ត​កំពង់ចាម បាន​ជួប​សួរ​សុខ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌប្រធានក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​អង្គរជ័យ​លើ​ខេត្ត​កំពង់ចាម បាន​ជួប​សួរ​សុខ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​

កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២

​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌប្រធាន​ក្រុមការងារ​គណបក្ស ប្រជា ជនកម្ពុជា ចុះជួយ​ភូមិ​អង្គរជ័យ​លើ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ បាន​ជួប​សួរ​សុខ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ដើម្បី​ស្វែងយល់​ទឹកចិត្ត​ស្រលាញ់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុង​ឱកាស​នេះ ក្រុម​ការងារ​បាន​ប្រគល់​ថវិកា ជា​ស្រទាប់​ដៃ សម្រាប់​ការសុំ​ស្គាល់ឈ្មោះ និង​ស្ថានភាព​ជីវភាព​គ្រួសារ សរុប​អស់​ទឹកប្រាក់​ចំនួន​មួយ​លាន​ប្រាំ​សែន​ពីរ​ម៉ឺន​រៀល​។​

​ក្រុមការងារ ក្រោម​គាំទ្រ​ពី​លោក ឡូញ ម៉េង​អាន ប្រធានភូមិ លោក ម៉ៃ ដន អនុប្រធាន​ភូមិ​អង្គរជ័យ​លើ និង​លោក ចែម ស្រឿន សមាជិក​សកម្ម​ក្នុង​ភូមិ បាន​នាំ​ក្រុមការងារ​ជួប​ប្រជាពលរដ្ឋ​ដោយផ្ទាល់ សរុប​ទាំងអស់​១៥២​ខ្នង​ផ្ទះ​។​

​ប្រជាពលរដ្ឋ​បាន​សម្តែង​ការគាំទ្រ និង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​សន្យា​ជាមួយ​ក្រុម​ការងា​រថា ពួកគាត់​នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែរី​ចម្រើន​ថែម​ទៀត​។​

​សូម​រំឭកថា ក្រុម​ការងារ​នេះ​ស្ថិតនៅ​ក្រោម​ក្រសួង​ព័ត៌មាន គឺ​សុទ្ធសឹងតែ​ជា​អ្នកសារព័ត៌មាន ជា​ម្ចាស់​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​ស្ថាប័ន ដែល​ត្រូវបាន​ប្រកាស​តែងតាំង ក្រោម​អធិបតី ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល កម្ពុជា​ទទួល​បន្ទុក​អគ្គ​នាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​ជំរុញ​ឲ្យ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​ខិតខំ​អនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស ដើម្បី​ឈាន​ទៅរក​ជ័យជម្នះ បន្តបន្ទាប់​ថែម​នៅពេល​ខាងមុខ​។

​នៅក្នុង​ពិធី​ប្រកាស​នាពេលនោះ ឯកឧត្តម លី វ៉ាន់​ហុង ក៏​បាន​បង្ហាញ​ពី​ភាពជោគជ័យ​របស់​ប្រទសជាតិ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ល្អ ក្នុង​ប្រទេស​នៅក្នុង​តំបន់ ក៏ដូចជា​នៅ​លើ​ឆាក​អន្តរជាតិ​។ ឯកឧត្តម​បាន​បញ្ជាក់ថា «​ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថា្នក់​លេខ​២ នៅលើ​ពិភពលោក​សម្រាប់​ការចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ ដល់​ប្រជាជន​នៅក្នុង​ប្រទេស​»​។​

​ការលើកឡើង​បែប​នេះ​របស់​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម គឺ​នៅក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន ភូមិ​អង្គរជ័យ​លើ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម និង​កែសម្រួល​ក្រុមការងារ​គណបក្ស​ចុះជួយ​ភូមិ​អង្គ​លើ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ភូមិ​-​ឃុំ​-​ស្រុក គ្រប់​លំដាប់ថ្នាក់ ក្នុង​មូលដ្ឋាន​ភូមិ​អង្គរជ័យ​លើ​នេះ​។​

​ឯកឧត្តម លី វ៉ាន់​ហុង បានប្រគល់​សេចក្តី​តែងតាំង​សម្រេច​ថ្មី​ជូន​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ជា​ប្រធាន​ក្រុមការងារ និង​អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​គណបក្ស​ចុះ ជួយ​ភូមិ​អង្គ​ជយ័​លើ ស្រុក​កោះសូទិន ខេត្ត​កំពុងចាម ដើម្បី​ដឹកនាំ​ចលនា​ការងារ​ជួយ​ប្រជាជន​ក្នុងភូមិ ឲ្យ​ពួកគាត់​កាន់តែ​យល់ច្បាស់​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន ដែល​ស្ថាបនិក​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ចំណែក​ឯកឧត្តម​បណ្ឌិត ម៉េង សុភណ្ឌ័ ក្រោយពី​ទទួលបាន​សេចក្តី​តែងតាំង​ជា​ប្រធាន​ក្រុមការងារ បាន​មានមតិ​សំណេះសំណាល និង​ជម្រាបជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាង​២៥០​នាក់ អំពី​ផែនការ​នានា​របស់​ក្រុមការងារ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន នៅក្នុង​មូលដ្ឋាន ដែល​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។​

​ឯកឧត្តម ម៉េង សុភ័ណ្ឌ ក៏បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ផង​ដែរ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ និង​តម្រូវការ​ចាំបាច់ របស់​ប្រជាជន​ភូមិ​អង្គរជ័យ​លើ មានដូចជា តម្លាភាព​ការ​ក្នុង​ការទទួលបាន​សេវាសាធារណៈ បញ្ហា​ពាក់ព័ន្ធ​ផ្លូវច្បាប់ យុត្តិធម៌​សង្គម ភូមិ​មាន​សុវត្ថិភាព ការអប់រំ ពង្រឹង​សមត្ថភាព​ផ្នែក​វិស័យ​កសិកម្ម និង​ជួយ​ស្វែងរក​ទីផ្សារ​របស់​ពួកគាត់ ជាដើម​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.