ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល ជាមួយបងប្អូនប្រកបរបររត់តាក់ស៊ី​ និងរត់ម៉ូតូឌុប

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល ជាមួយបងប្អូនប្រកបរបររត់តាក់ស៊ី​ និងរត់ម៉ូតូឌុប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល ជាមួយបងប្អូនប្រកបរបររត់តាក់ស៊ី​ និងរត់ម៉ូតូឌុប

ខេត្តប៉ៃលិន​ ៖​ នារសៀលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២២នេះ​ លោក​ជំទាវ​ បាន​ ស្រីមុំ​ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន​ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយបងប្អូនប្រកបរបររត់​តាក់ស៊ី​ និងរត់ម៉ូតូឌុប​ ចំនួន ២៣៦នាក់ ដែលកំពុងប្រកបអាជីវកម្មក្នុងខេត្ត ។ ការជួបសំណេះសំណាលនេះ គឺបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូ​តាក់ស៊ី​ ដែលកំពុងតែមមាញឹកក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ ក្នុងបរិបទជំងឺកូវីដ-១៩ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ សំដៅជួយដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រួលដល់បងប្អូនដែលប្រកបមុខនេះ ឲ្យកាន់តែមានភាពងាយស្រួល និងមានជីវភាពធូរធារ។

លោកជំទាវ​អភិបាលខេត្ត ​បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់​ ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ។

លោកជំទាវ​បានបញ្ជាក់ជូន ដល់បងប្អូនអ្នករត់ម៉ូតូ​តាក់ស៊ី​ និងម៉ូតូឌុបទាំងអស់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ ហ៊ុន សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស កត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន​ លើគ្រប់វិស័យ បានជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាមានភាពងាយស្រួលក្នុងការប្រកបមុខរបរប្រចាំថ្ងៃ មានជីវភាពធូរធារ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ភាពរីកចំរើន និងការអភិវឌ្ឍ ទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ​អភិបាលខេត្ត បានឧបត្ថម្ភដល់ បងប្អូនប្រកបរបររត់ម៉ូតូ​តាក់ស៊ី​ និងរត់ម៉ូតូឌុបទាំង​២៣៦នាក់​ ដោយក្នុង​មួយនាក់ ទទួលបាន អង្ករ២៥kg មី១កេស​ ជែលលាងដៃ និងថវិកា១០ម៉ឺនរៀល។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.