ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ២០ ឧសភា ជូនអ្នកបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ នៅវត្តពោធិ៍ ក្រុងបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ២០ ឧសភា ជូនអ្នកបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ នៅវត្តពោធិ៍ ក្រុងបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ រដ្ឋបាលខេត្តបាត់ដំបង និងក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង យុវជន រួមប្រជាពលរដ្ឋជាច្រើននាក់ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ២០ ឧសភា ដាក់កូរោនកម្រងផ្ការ បង្សុកូល និងរាប់បាតប្រគេនព្រះសង្ឃ១០៧ អង្គរដើម្បីរំលឹកនិងការចងចាំជានិច្ច ដែល ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវបានកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលស្ថិតនៅវត្តពោធិ៍ ក្រុងបាត់ដំបង។

នាឱកាសនេះដែរ បន្ទាប់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានគោរពវិញ្ញាណខណ្ឌ និងដាក់កូរោនកម្រងផ្ការមកពីមន្ទីរ អង្គភាពនានាក្នុងខេត្តនិង បង្សុកូល ឧទ្ទិសកោសលជូនដល់បុព្វការីជន កម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋ ដែលបាន ស្លាប់យ៉ាងវេទនាក្នុងរបបប្រល័យពូជសាន៍ប៉ុល ពត រួចមក។

លោក សុខ លូ បានរំលឹកនិងចងចាំជានិច្ចដល់អង្គពិធីថា ដោយមានការឈឺចាប់មិនអាចបំភ្លេចបាននូវរបបមួយនេះ ទើបថ្នាក់ដឹកនាំកំពូលដែលមានសម្តេទាំងបី បានតស៊ូចលនាបង្កើតរណ:សិរ្យសង្រ្គោះជាតិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីតស៊ូរំដោះជាតិមាតុភូមិរួចផុតពីរបបខ្មែរក្រហមនៅថ្ងៃទី៧ មករា ១៩៧៩ ហើយបានកំណត់យកថ្ងៃ២០ ឧសភានេះ ជាថ្ងៃចងកំហឹងនិងចងចាំជានិច្ចជាទិវាតិជាតិនៃការចងចាំ២០ឧសភា ជាថ្ងៃប្រវត្តិសាស្រ្តផងដែរ។

បន្ថែមពីនេះ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ បានរាប់បាតប្រគេនព្រះសង្ឃចំនួន១០៧អង្គ តាមសទ្ធារៀងៗខ្លួន ដើម្បីឧទ្ទិសកោសលជូនដល់បុព្វការីជន កម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋ ដែលបានស្លាប់យ៉ាងវេទនាក្នុងបុព្វជាតិក្នុងរបបប្រល័យពូជសាន៍ប៉ុល ពត ជាកិច្ចបង្ហើយផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.