ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ស្នងការរាជធានីភ្នំពេញ ត្រៀមកម្លាំងចំនួន១,១៣៥នាក់ ដើម្បីការពារក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ

ស្នងការរាជធានីភ្នំពេញ ត្រៀមកម្លាំងចំនួន១,១៣៥នាក់ ដើម្បីការពារក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ស្នងការដ្ឋានរាជធានីភ្នំពេញ បានត្រៀមកម្លាំងចំនួន១,១៣៥នាក់ ដើម្បីការពារក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣ មិថុនា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ លោក សាន សុខសីហា បានបញ្ជាក់ទៀតថា ទាក់ទងបញ្ហានៃការរៀបចំកម្លាំង ដើម្បីការពារ ទាក់ទងទៅនឹងនៃការ ឃោសនាបោះឆ្នោត, ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្រោមការដឹកនាំបញ្ហារបស់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ គឺបានដាក់ចេញនូវផែនការច្បាស់លាស់។

លោក សាន សុខសីហា បានឲ្យដឹងថា ទាក់ទងនឹងការប្រើប្រាស់កម្លាំង ក្នុងការពារ មានការសហការគ្នា មានទាំងកម្លាំងនគរបាល កម្លាំងប្រជាការពារ និងកម្លាំងមួយចំនួន ដែលពាក់ព័ន្ធ ចូលរួមសហការគ្នា ដើម្បីការពារគ្រប់គោលដៅទាំងអស់ និងទីស្នាក់ការ បោះឆ្នោតទាំងអស់ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

បន្ថែមពីនោះទៀត លោក សាន សុខសីហា បានគូសបញ្ជាក់ថា ទាក់ទងនឹងការប្រើប្រាស់កម្លាំង ស្នងការដ្ឋានរាជធានីភ្នំពេញ បែងចែកជា៣ដំណាក់កាល៖

ទី១៖ នៅពេលឃោសនាបោះឆ្នោត ស្នងការដ្ឋានរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុបប្រហែលជា ១,១៣៥នាក់ តាមគោលដៅការពារ១០៥សង្កាត់ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣ មិថុនា ឆ្នាំ២០២២
ទី២៖ ដំណាក់កាលនៃការបោះឆ្នោត ស្នងការដ្ឋានរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុបចំនួនជាង៤,៦០០នាក់ ក្នុងនោះ មានកម្លាំងប្រជាការពារប្រហែលជាង៦០០នាក់
ទី៣៖ ក្នុងដំណាក់កាលរាប់សន្លឹកឆ្នោត ស្នងការដ្ឋានរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងប្រហែលជាង៤,០០០នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.