ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

នាយឧត្តមសេនីយ៍ សៅ សុខា ចុះពិនិត្យអគារ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ

នាយឧត្តមសេនីយ៍ សៅ សុខា ចុះពិនិត្យអគារ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យអគារ និងសមិទ្ធិផលនានានៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

កាលពីចុងឆ្នាំ២០២១ រដ្ឋាភិបាល និងប្រជាជនចិន បានផ្ដល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ ដើម្បីសាងសង់អគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ។ អគារ និងទីលានបាញ់គ្រាប់ពិត ត្រូវបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ទីតាំងនេះការសាងសង់ត្រូវបានចែកជា ៥ជំហានដូចតទៅ៖

* ជំហានទី១៖ ការរៀបចំប្រព័ន្ធផ្លូវតភ្ជាប់ពីផ្លូវលេខ៤៤ មកមជ្ឈមណ្ឌល និងផ្លូវក្នុងមជ្ឈមណ្ឌល ព្រមទាំងរៀបចំប្រព័ន្ធលូរំដោះទឹកគ្រប់ប្រភេទ ក្នុងនោះផ្លូវកៅស៊ូមានប្រវែង ៣៣,១៤៥គីឡូម៉ែត្រ ផ្លូវក្រាលក្រួសក្រហមប្រវែង ៥៣,៩០០គីឡូម៉ែត្រ។ ជីកនិងធ្វើទំនប់បង្អៀរ ព្រមទាំងស្ថាបនាអាងចម្រះទឹកស្អាត តបណ្តាញអគ្គិសនី សាងសង់អគារពហុសិក្សា, អគារស្នាក់នៅ, ផ្ទះបាយ, បន្ទប់ទឹក, បង្គន់អនាម័យ, អគារវេទិកា, ទីលានហ្វឹកហាត់ និងទីលានកីឡា។

* ជំហានទី២៖ ចាប់ពីឆ្នាំ២០១៨ ដំណើរការសាងសង់អគារស្នាក់រឹងមាំ អគារទីចាត់ការ ផ្ទះភ្ញៀវ ផ្ទះបុគ្គលិក គិលានដ្ឋាន ប្រព័ន្ធឃ្លាំង រោងដាក់រថយន្ត រថពាសដែក ព្រមទាំងជីកធ្វើទំនប់ទឹក ស្ថាបនាអាងចម្រះទឹកស្អាតទី២។

* ជំហានទី៣៖ គឺការជីក និងសម្រួលដីទំហំ ១០៥ហិកតា សម្រាប់សាងសង់ទីលានបាញ់ និងកសាងអគារហ្វឹកហាត់តាមប្រព័ន្ធបច្ចេកទេស SIMULATION នាពេលនេះ។ កិច្ចការដែលយើងប្រារព្ធនេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ការដ្ឋាននៃសំណង់នេះនឹងរួមចំណែកសំខាន់បន្ថែមទៀត ដល់ការកសាងសមត្ថភាពការពារជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់កម្ពុជាផ្ទាល់ផង ហើយក៏ជាការត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ធ្វើម្ចាស់ផ្ទះរៀបចំបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាន ដែលជាកាតព្វកិច្ចសមាជិកអាស៊ាននីមួយៗនោះថែមទៀត។

* ជំហានទី៤៖ នឹងបន្តរៀបចំសាងសង់មណ្ឌលពិព័រណ៍ពហុបច្ចេកទេស។

* ជំហានទី៥៖ សាងសង់ទីលានសម្រាប់បម្រើការលំហាត់ថ្នាក់យុទ្ធវិធី ថ្នាក់វរសេនាតូច អនុសេនាធំ៕

 

Filed in: ព័ត៌មានជាតិ, សកម្មភាពអាវុធហត្ថ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.