ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់គ្រឿងបរិភោគ សម្ភារតេស្ត និងថវិកាជូនដល់សាខាបក្សខេត្តកោះកុង ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋតាមបណ្តាស្រុក និងតាមមូលដ្ឋាននៅពេលជួបបញ្ហាខ្វះខាត

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់គ្រឿងបរិភោគ សម្ភារតេស្ត និងថវិកាជូនដល់សាខាបក្សខេត្តកោះកុង ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋតាមបណ្តាស្រុក និងតាមមូលដ្ឋាននៅពេលជួបបញ្ហាខ្វះខាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កោះកុង)៖ លោក អ៊ុត កុសល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បាននាំអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជាជូនលោក ស្រេង ហុង អភិបាលរងខេត្ត តំណាងសាខាគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង សម្រាប់ទុកផ្តល់ជូនប្រជាពលរដ្ឋជួបបញ្ហាកង្ខះខាតក្នុងជីវភាពគ្រួសារ។

លោក ស្រេង ហុង បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត និងតំណាងឲ្យក្រុមការងារសមាជិកបក្សខេត្ត លោកមានសេចក្តីសោមនោស្សរីករាយក្រៃលែងដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បានពាំអំណោយសប្បុរសធម៌ ជូនដល់សាខាគណបក្សប្រជាជនខេត្តកោះកុង ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុក និងមូលដ្ឋានដែលជួបបញ្ហាកង្វះខាតក្នុងជីវភាពគ្រួសារ។

លោក ស្រេង ហុង បានបន្តថា អំណោយទាំងនេះសាខាបក្សនឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅ មិនឲ្យថ្នាក់ដឹកនាំខកបំណងឡើយ។

លោកបានបន្ថែមថា សម្រាប់ខេត្តកោះកុង លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់ជូននៅសម្ភារបរិក្ខាពេទ្យជាច្រើន ក្នុងបរិបទកូវីដ១៩ ជាពិសេសលោកបណ្ឌិតបានផ្តល់ម៉ាស៊ីនបញ្ចូលអុកស៊ីសែន មានសមត្ថភាពខ្ពស់ក្នុងការបញ្ចូល ដើម្បីទុកសម្រាប់សង្គ្រោះអាយុជីវិតប្រជាពលទូទៅ ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ។

លោកថា «ណប្សប្រជាជនកម្ពុជា និងកាកបាទក្រហមម្ពុជា តែងតែយកចិត្តទុកដាក់ជាប់ជានិច្ច មិនព្រងើយកន្តើយឡើយ មិនថាថ្ងៃ ឬយប់ជិតឬឆ្ងាយនោះទេ តែងតែជួយប្រជាពលរដ្ឋមានការលំបាក»។

លោកបានបន្ថែមថា «ដូច្នេះបងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជាយើង មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលផ្តល់នៅសន្តិភាព ស្ថិរភាព សេរីភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើងឲ្យគ្រប់ៗគ្នាដើម្បីសន្តិភាពសេរីភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចំរើនទៅថ្ងៃអនាគត។ ដូច្នេះសូមបងប្អូនកុំជឿលើកការញុះញង់ របស់នយោបាយគណបក្សផ្សេងៗឲ្យសោះ»។

សូមបញ្ជាក់ថា អំណោយសប្បុរសជនពីមូលនិធិទាំងអស់នោះរួមមាន៖ អង្ករចំនួន៥ តោន មីចំនួន២៥០កេស ត្រីខចំនួន២៥០យួរ ឧបករណ៍តេស្តមាន១៥០០តេស្តថវិកាចំនួន១០លានរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.