ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ទិវាជាតិចងចាំ៖ លោក ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនខ្មែរ ស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាព ដែលមានក្នុងដៃ

ទិវាជាតិចងចាំ៖ លោក ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនខ្មែរ ស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាព ដែលមានក្នុងដៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅក្នុងឱកាស ទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ ស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាព ដែលមានក្នុងដៃ។

តាមរយៈបណ្តាញសង្គម Facebook លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងឱកាសនៃទិវាជាតិនៃការចងចាំ ២០ឧសភា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប លោកសូមឧទ្ទិសទិវានេះចំពោះ បងប្អូនជនរួមខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងព្រៃផ្សៃបំផុតក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

លោកបានបន្ថែមថា ថ្វីត្បិតតែយើងបានរស់រានមានជីវិតឡើងវិញ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ និងជាបន្តបន្ទាប់ យើងបានទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍អស់រយៈកាលជាង ២ទស្សវត្សរ៍ចុងក្រោយនេះក្តី ក៏យើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសោកនាដកម្មដ៏អាក្រក់ និងជូរចត់បំផុតក្នុងប្រវត្តិសាស្រ្ត។

លោកបានបញ្ជាក់ដូច្នេះថា៖ «សម្រាប់យុវជនជំនាន់ក្រោយ អ្វីដែលជាការដាស់តឿនក្រើនរំឭករបស់ទិវានេះ គឺការស្វែងយល់ពីអតីតកាលរបស់ប្រទេសជាតិខ្លួន និងការរៀនសូត្រពីមេរៀនប្រវត្តិសាស្រ្តនេះ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាពដែលយើងកំពុងតែមានក្នុងដៃ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ»។

លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់យុវជនទាំងអស់ អស់ឆ្លៀតពេល ១នាទី ស្មឹងស្មាធដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ទៅផងដែរ។

ទិវាជាតិនៃការចងចាំ ២០ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាកំណត់រៀបចំឡើងនៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ» ទើបត្រូវរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.